ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត លើកឡើងថា គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ។

លោក អ៊ាង សុផល្លែត ថ្លែងដូចនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីបរិស្ថានបញ្ជាក់ថា ចំណូលដែលប្រជាសហគមន៍អាចទទួលបានពីគម្រោងគោលដៅលំហែបៃតងរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរណ៍ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។

លោកបានឱ្យដឹងទៀតថា ការគិតគូរលើកកម្ពស់ជីវភាពសហគមន៍ និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

ទន្ទឹមនោះ លោកក៏បានជំរុញការគិតគូរបន្ថែមទៀត លើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញ ពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មាន សម្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថា ភាពស្អាតរបស់ប្រជាសហគមន៍ដែលកើតចេញពីភាពស្អាត ភាពបៃតង និងចីរភាព ដែលជាការងារអាទិភាពចម្បង របស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មធ្វើឱ្យកម្ពុជា មានភាពស្អាត គឺស្អាតពីខាងក្រៅដែលនៅជុំវិញខ្លួនយើង គឺស្អាតដី ស្អាតទឹក និងស្អាតខ្យល់។ ស្របជាមួយគ្នានេះ ការកែប្រែផ្នត់គំនិតស្អាត ក៏ជាកត្តាលីករជួយ ឱ្យភាពស្អាត បានស្ថិតស្ថេរ រចីរកាលយូរអង្វែងផងដែរ។

លោកបន្ថែមថា ចំណែកភាពស្អាតពីខាងក្នុងវិញរួមមាន ភាពស្អាតកើតចេញពីចិត្តទៀងត្រង់របស់ប្រជាសហគមន៍ខ្មែរដូចជា ការលក់ដូរផលិតផល កសិផលជូនអ្នកទេសចរមិនកាប់ថ្លៃ មានតម្លៃស្តង់ដារត្រឹមត្រូវ ទោះបីស្ថិតនៅក្នុងរដូវកាលបុណ្យទានក្តី ហើយនិងមានការគិតគូរ ដល់សុខភាពអ្នកប្រើប្រាស់ ផងដែរ។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញគម្រោងនិងស្នើសុំការគាំទ្រការរៀបចំ មជ្ឈមណ្ឌលសមាធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណងលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក៏បានឱ្យដឹងដែរថា ការរៀបចំ មជ្ឈមណ្ឌលសមាធិនេះនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក