ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តក្រុងឥតគិតថ្លៃសម្រាប់ដឹកពលរដ្ឋរុនតាឯកទៅក្រុងសៀមរាបនឹងបើកឱ្យដំណើរការនៅថ្ងៃ១៥ កុម្ភៈ

សៀមរាប៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសាកល្បងសេវាកម្មរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ដឹកពលរដ្ឋពីតំបន់រុនតាឯក ទៅក្រុងសៀមរាប និងពីក្រុងសៀមរាបទៅរុនតាឯក ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។

ការដាក់ឱ្យដំណើរការរថយន្តក្រុងឥតគិតថ្លៃសម្រាប់ពលរដ្ឋរស់នៅតំបន់រុនតាឯកនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

រដ្ឋបាលខេត្តសៀមរាបបានបង្ហាញទីតាំងចំណតនៅផ្សារតំបន់អភិវឌ្ឍរុនតាឯក និងពេលវេលាមានចាប់ពីព្រឹក៥:៣០ ៦:០០ ៦:៣០ ៧:០០ ៨:០០ ១០:០០ និង១២:០០ព្រឹក។ ពេលថ្ងៃចាប់ពីម៉ោង៤:០០ ៥:០០ និង៦:០០ល្ងាច។

ចំណតសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ចាប់ពីម៉ោង៦:០០ ៦:០០ ៧:០០ ៨:០០ ១០:០០ និង១២:០០ព្រឹក។ ពេលថ្ងៃពីម៉ោង៤:០០ ៥:០០ និង៦:០០ល្ងាច។

សម្តេចធិបតី ហ៊ុន សែន បានប្រកាសផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃនេះក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋជិត ៣០០០នាក់ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង កាលពីថ្ងៃសុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក