ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំធ្វើច្បាប់អធិការកិច្ចឲ្យបានចេញនៅក្នុងឆ្នាំ២០២៤ ដើម្បីជាគោលនៃកិច្ចប្រតិបត្តិការណ៍ការងាររដ្ឋ។
សម្ដេចថា៖ «ខ្ញុំគិតថាក្រោយពីឆ្នាំនេះចេញយើងនឹងអាចដោះស្រាយបានទាក់ទងទៅនឹងការបែងចែកភារកិច្ចនិងគោលការណ៍»។
សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕