ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់ក្រសួង ស្ថាប័នទាំងអស់កុំចាត់ទុកការងារអធិការកិច្ចជាការងារចុះចាប់។ សម្ដេចថាការងារអធិការកិច្ចគឺមានសារៈសំខាន់ក្នុងការជួយទៅដល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។
សម្ដេចថា៖ «ការពង្រឹងអភិបាលកិច្ចគឺជាការពង្រឹងនូវការងារស្នូលរបស់យើង»។
សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ចនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕