លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ខេត្តកំពតនឹងអាចមានស្ពានឆ្លងព្រែកកំពង់បាយមួយទៀត

កំពត៖ អភិបាលកំពតលោក ម៉ៅ ធនិន បានបង្ហើបថារដ្ឋបាលខេត្តគ្រោងនឹងសាងសង់ស្ពានកំពង់បាយមួយទៀតដើម្បីកាត់បន្ថយភាពកកស្ទះ។ នេះបើតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តដែលបានដកស្រង់ប្រសាសន៍របស់លោកអភិបាលក្នុងឱកាសចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមការចុះផ្សាយនេះគឺអភិបាលខេត្តបានស្នើដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមសហការផ្តល់មតិយោបល់ និងឯកភាពសម្រេចលើគម្រោងនីមួយៗរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងរក្សា និងបង្កើតផលប្រយោជន៍រួម ដោយលោកអភិបាលបានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

បច្ចុប្បន្នខេត្តកំពតមានស្ពានឆ្លងព្រែកចំនួន២ដែលមួយជាស្ពានចំណាស់បន្សល់ទុកពីសម័យអាណានិគមនិយមបារាំងដែលហៅថាស្ពានឥន្ធនូ បច្ចុប្បន្នស្ថិតក្នុងសភាពទ្រុតទ្រោមមិនអាចធ្វើចរាចណ៍ធុនធ្ងន់បាននោះទេ និងមួយទៀតជាស្ពានកំពង់បាយដែលកំពុងដំណើរធម្មតាតែមានការកកស្ទះខ្លាំងក្នុងរដូវបុណ្យទាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក