ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្តកំពតគ្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តអមព្រែកក្នុងខេត្ត

កំពត៖ រដ្ឋបាលខេត្តកំពត គ្រោងនឹងបង្កើតឆ្នេរខ្សាច់កម្សាន្តចំនួន២ បន្ថែមទៀតក្នុងខេត្តកំពតដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអភិបាលខេត្ត លោក ម៉ៅ ធនិន ក្នុងដំណើរចុះត្រួតពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ទីរព័ត៌មានខេត្តកំពត បានដកស្រង់ប្រសាសន៍លោកអភិបាលខេត្តដោយបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តមានគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តចំនួន២កន្លែងបន្ថែមទៀត ដោយ១ នៅត្រង់ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី និង១កន្លែងទៀត នៅចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ ឆ្នេរកម្សាន្ត២កន្លែងនេះនឹងរៀបចំឱ្យមានសួនច្បារ និងរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹកឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយមានសម្រស់កាន់តែស្អាត។ ចំណែកឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ ដើម្បីកុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ជាមួយគ្នានេះរដ្ឋបាលខេត្តមានគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយគម្រោងនេះលេចចេញជារូបរាង ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ថ្មីស័ក្តិសមជាក្រុងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានដែលរដ្ឋបាលខេត្តនឹងរៀបចំពិធីដង្ហែនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

បច្ចុប្បន្នខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ទាក់ទាញជាច្រើនកន្លែង និងមានឆ្នេរព្រែកថ្មី តំបន់កោះស្មៅ តាមបណ្តោយព្រែកប្រវែង ២គីឡូម៉ែត្រ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក