ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបាត់ដំបង ទីក្រុងនៃសំណង់បេតិកភណ្ឌ

បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា និងមានក្រុងមួយឈ្មោះក្រុងបាត់ដំបង។

តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុងបាត់ដំបងសម្បូរទៅដោយ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតជាច្រើន ដែលបានបន្សល់ទុកតាំងពីសម័យបុរាណ រហូតដល់សម័យអាណានិគមបារាំង។

សំណង់ល្បីៗដែលបាននៅសេសសល់រហូតដល់សព្វថ្ងៃមានដូចជា៖ អគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ស្ពានថ្មចាស់ ផ្សារណាត់ សារមន្ទីរវប្បធម៌ខេត្តបាត់ដំបង ស្ថានីយរថភ្លើង ផ្លូវ៣ខ្សែស្របនឹងស្ទឹងសង្កែ ផ្ទះលក់ទំនិញជាច្រើនត្រូវបានសាងសង់ជាល្វែងខណ្ឌ ផ្ដាច់ពីគ្នាដោយផ្លូវកាត់ទទឹង និងវត្តអារាមបុរាណ។

ទន្ទឹមនោះ ខេត្តបាត់ដំបងក៏មានទាំងសំណង់ប្រណិតទើបតែកសាងថ្មីជាច្រើនទៀត ដែលសម្បទាទាំងអស់នេះហើយ ជាគ្រឿងអលង្ការ ធ្វើឲ្យក្រុងបាត់ដំបងមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដែលកាន់តែបន្ថែមសម្រស់ដល់ក្រុងបាត់ដំបង ឱ្យស្រស់ឆើតឆាយមួយកម្រិតទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក