ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរប្រាប់ឱ្យជនបង្កដែលបើករថយន្តបុកឪពុកកូនស្លាប់ និងរបួសនៅផ្លូវ៦០ម៉ែត្រ ចូលខ្លួនមកសារភាព

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ជនបង្កដែលបើករថយន្តបុកឪពុក កូនប្រុស រងរបួស និងស្លាប់កូនស្រីម្នាក់ នៅផ្លូវ៦០ម៉ែត្រកាលពីយប់ម៉ោង៩កន្លះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ចូលខ្លួនមកសារភាព ខណៈអាជ្ញាធរកំពុងស្វែងរកជនបង្កយកមកអនុវត្តតាមនីតិវិធី។

នៅមុនពេលកើតឡើង ឪពុកបានជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី ២នាក់ បម្រុងទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើបអ៊ីអន៣ ពេលធ្វើដំណើរមានរថយន្តមួយគ្រឿងបានបើកមកបុកពីក្រោយម៉ូតូ អូសទាំងម៉ូតូ និងមនុស្សឡើងលើចិញ្ចើមផ្លូវបណ្តាលឱ្យកូនស្រីរងរបួសធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឪពុក រងរបួសធ្ងន់ ហើយកូនប្រុសម្នាក់ទៀតរងរបួសមធ្យម។ ក្រោយហេតុការណ៍នេះកើតឡើងភាគីខាងជនបង្កបន្តបើកទៅមុខរត់គេចទៅតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក