ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចូលឆ្នាំចិន៣ថ្ងៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចជិត៣០ម៉ឺននាក់

ព្រះសីហនុ៖ ចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ខេត្តព្រះសីហនុមានភ្ញៀវទេសចរសរុបចំនួន២៩៤,៣០១នាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង២៨ម៉ឺននាក់ និងភ្ញៀវបរទេសជាង១,១ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់មកEAC ថាភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តលេងនៅខេត្តព្រះសីហនុនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ គឺមានការកើនឡើង១៧,៤៩% បើធៀបនឹងចូលឆ្នាំចិនឆ្នាំមុន។

ប្រធានមន្ទីរទេសចរបញ្ជាក់មកថា កំណើនភ្ញៀវទេសចរភាគច្រើននៅតាមឆ្នេរ រមណីយដ្ឋាន និងតាមកោះនានាក្នុងខេត្តព្រះសីហនុ។

លោកប្រធានមន្ទីរបានប្រាប់ថា ជាធម្មតាពេលបុណ្យទានម្តងៗ នៅតំបន់ឆ្នេរ និងរមណីយដ្ឋាននានា មានការពង្រាយកងកម្លាំងការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ភ្ញៀវទេស ហើយក្រោយចប់ព្រឹត្តិការណ៍នេះមន្ទីរទេសចរណ៍បានរៀបចំក្រុមការងារឱ្យបោសសម្អាតនៅតាមឆ្នេរជាប្រចាំផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក