ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការបិទបញ្ចប់បណ្តឹងឧទ្ធរណ៍របស់លោក ខៀវ សំផន ប្រឆាំងនឹងការកាត់ទោសអស់មួយជីវិត

ភ្នំពេញ: លោក ខៀវ សំផន ដែលមានវ័យ ៩០ ឆ្នាំត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីសវនាការរយៈពេល ៤ ថ្ងៃត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃព្រហស្បតិ៍នេះនៅក្នុងអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោក ខៀវ សំផន បានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់លើរូបលោក។ នៅចំពោះមុខព្រះរាជអាជ្ញាអន្តរជាតិនៅថ្ងៃ ព្រហស្បតិ៍នេះលោក ខៀវ សំផន បាននិយាយថាលោកគ្រាន់តែការពារប្រជាជនកម្ពុជាពីកងទ័ពឈ្លានពានវៀតណាមប៉ុណ្ណោះ។ លោកបានអះអាងទៀតថា លោកមិនបានដឹងអ្វីទាំងអស់អំពីឧក្រិដ្ឋកម្មរបស់ប៉ុលពត។

លោក ខៀវ សំផន បាននិយាយថា “ខ្ញុំសូមប្រកាសថាខ្ញុំមិនអាចទទួលយកការចោទប្រកាន់ដែលថាខ្ញុំជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឧក្រិដ្ឋកម្មប្រឆាំងជនរួមជាតិ រួមទាំងជនជាតិចាមឬជនជាតិវៀតណាម។ លោកបានបន្តថាមិនថាប្រជាជនកម្ពុជាគិតយ៉ាងណាលើរូបលោកទេ លោកគ្រាន់តែចង់ប្រាប់ទៅដល់ប្រជាពលរដ្ឋខ្មែរថា លោកមិនដែលចង់ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនរួមជាតិឬប្រឆាំងអ្នកផ្សេងឡើយ”។

លោក ខៀវ សំផន បានគូសបញ្ជាក់បន្ថែមថាលោកគ្រាន់តែចង់ឱ្យព្រះរាជាណាចក្រកម្ពុជាមានឯករាជ្យនិងអធិបតេយ្យភាព។ ប៉ុន្តែព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបាននិយាយថាលោក ខៀវ សំផន បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយគាត់គឺជាប្រមុខរដ្ឋក្នុងរបបខ្មែរក្រហម។

បើយោងតាមអ្នកនាំពាក្យតុលាការលោក នេត្រ ភក្ត្រា នៅចុងឆ្នាំក្រោយនេះ តុលាការនិងធ្វើការសម្រេចម្តងទៀត ក្នុងការដាក់ទោសលោក ខៀវ សំផន ក្នុងករណីលោកមានអាយុច្រើន។

លោក ខៀវ សំផន ក៏បានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមនៅតែបន្តមានរហូតមកដល់សព្វថ្ងៃ ខណ:ពេលដែលលោកកំពុងជាប់ពន្ធនាគារនិងមិនអាចជួយអ្វីបាន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក