ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូតឌីវ័រគ្រងជើងឯកបាល់ទាត់ African Cup of Nation ២០២៣ នៅលើទឹកដីរបស់ខ្លួន

កូតឌីវ័រ៖ ក្រុមម្ចាស់ផ្ទះកូតឌីវ័រ បានគ្រងជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអាហ្វ្រិក African Cup of Nation ២០២៣ ជាលើកទី៣ បន្ទាប់ពីយកឈ្នះក្រុមនីហ្សេរីយ៉ាយ៉ាងតានតឹងក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ 

ម្ចាស់ជើងឯក ៣សម័យ នីហ្សេរីយ៉ាបានបើកការនាំមុខមុនដោយកីឡាករ Troost-Ekong នៅនាទីទី៣៨ ក្នុងវគ្គទីមួយ ខណៈគ្រាប់បាល់ទាំងពីររបស់ក្រុមម្ចាស់ផ្ទះកូតឌីវ័រ វាយបកបានសម្រេចដោយកីឡាករ Franck Kessie របស់ក្លិប Al Ahli នៅនាទីទី៦២ និងគ្រាប់បាល់ជ័យជម្នះរបស់ខ្សែប្រយុទ្ធ Dortmund កីឡាករ Sebastien Haller នៅនាទីទី៨១។

គួរបញ្ជាក់ថា ក្រុមទាំងពីរក៏ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងវគ្គចែកពូល ដែលកាលណោះនីហ្សេរីយ៉ា ឈ្នះម្ចាស់ផ្ទះកូតឌីវ័រ ១-០។

សូមបញ្ជាក់ថា ការគ្រងជើងឯកពានរង្វាន់ African Cup of Nation ២០២៣ របស់កូតឌីវ័រនៅលើទឹកដីរបស់ខ្លួននេះ គឺជាការឈ្នះពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិកនេះជាលើកទី៣ បន្ទាប់ពីឈ្នះពាននេះជាលើកដំបូងនៅឆ្នាំ១៩៩២ នៅទឹកដីសេណេហ្គាល់ និងលើកទី២នៅឆ្នាំ២០១៥ នៅទឹកដីអេក្វាទ័រហ្គីណេ។ កូតឌីវ័របានក្លាយជាក្រុមម្ចាស់ផ្ទះដែលឈ្នះពានលើទឹកដីខ្លួននៅឆ្នាំ២០២៤ នេះដូចគ្នាទៅនឹងកាតាដែលទើបឈ្នះពាន AFC Asian Cup ២០២៣ នៅលើទឹកដីរបស់ខ្លួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក