ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុកគ្នាប្រ៉ាវវ៉ៃគ្នាភ្លែតនៅលើភ្នំគីរីរម្យ ទីបំផុតម្នាក់ដេកពេទ្យខណៈ ៣នាក់ត្រូវឃាត់ខ្លួន

កំពង់ស្ពឺ៖ រដ្ឋបាលស្រុកភ្នំស្រួចបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ករណីហិង្សានៅលើភ្នំគីរីរម្យបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ គឺកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ទើបបណ្តាលឱ្យបង្កជាជម្លោះហិង្សាវាយប្រតប់គ្នារវាងភាគីម៉ូតូទាំងសងខាង។

រដ្ឋបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូម៉ាក Scopy-I ពណ៌ក្រហមគ្មានស្លាកលេខ សេរីឆ្នាំ២០២២ ជិះគ្នា ២នាក់បានជិះទៅបុកភាគីម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ១២៥ ស្លាកលេខ1KK-4037 ជិះគ្នា ២នាក់ បណ្តាលឱ្យដួលម៉ូតូទាំង២។ បន្ទាប់ពីដួលភាគីខាងម៉ូតូអាសង់ដែលដួលបានជិះមកដល់កន្លែងកើតហេតុ ហើយក៏ទាញដំបងមែកស្រល់ដេញវាយទៅលើភាគីដួលម៉ូតូ Scopy-I ម្នាក់ និងបក្សពួករបស់ភាគីខាងម៉ូតូ Scopy-I ដែលមកដល់ដែរនោះ។ ចំណែកភាគីម៉ូតូអាសង់ដែលដួលក៏បានងើបពីដួលវិញក៏ទាញដំបងឫស្សីបម្រុងវាយភាគីម្ខាងទៀត ប៉ុន្តែមានគេចាប់ឃាត់។

បើតាមរដ្ឋបាលស្រុកភ្នំស្រួច ក្នុងចំណោមភាគីដែលជិះទៅបុកគេនោះ មានម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រយឹង ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។ ចំណែកបក្សពួកខាងភាគីម៉ូតូអាសង់ម្នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត កំពុងរត់គេចខ្លួន។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនមុខសញ្ញាភាគីខាងម៉ូតូអាសង់ចំនួន៣នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ហើយសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៣គ្រឿងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក