ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានអាកាសព្រះមុនីវង្សត្រូវបានប្រសិទ្ធនាមជា «ស្ពានអាកាសមរតកតេជោ»

ភ្នំពេញ៖ ស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមជា «ស្ពានអាកាសមរតកតេជោ»។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្ពានអាកាសមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងជំហានទី១នៅចុងខែមីនា ឆ្នាំ២០២៤នេះ ហើយបញ្ចប់ការសាងសង់ជំហានទី២ឱ្យបានមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។

ស្ពានអាកាសដែលមានកម្ពស់ ២ជាន់នេះ បច្ចុប្បន្នកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដោយសាងសង់រួចស្ពានអាកាសនេះនឹងជួយសម្រួលលំហូរចរាចរលើដងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

ស្ពានអាកាសនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងបើកការដ្ឋានសាងសង់ស្ពានអាកាសមួយទៀត ដែលស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលស្ពានអាកាសទាំងពីរនេះគ្រោងចំណាយថវិកាសាងសង់ជាង ៤៦លានដុល្លារ។

គូសបញ្ជាក់ថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក