ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញកូនផ្សោតទើបកើតថ្មីទី១ ក្នុងឆ្នាំ២០២៤ នៅអន្លង់កាំពី

ក្រចេះ៖ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល ត្រូវបានក្រុមឆ្មាំទន្លេប្រទះឃើញនៅអន្លង់កាំពី ជ្រោយបន្ទាយ ខណៈនេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ។

កូនផ្សោតនេះមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។

ក្រុមឆ្មាំទន្លេស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែល មានចំនុចនិយាមការ ៤៨P:០៦១០៤០៤ និង UTM:១៣៩១០៣៧។

កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ៦ក្បាល។

គួរឱ្យដឹងដែរថា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោត ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ដោយឡែក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហ្វូងផ្សោតពណ៌ផ្កាឈូកប្រមាណពី១៥ ទៅ ២០ក្បាល ត្រូវបានប្រទះឃើញហែលចាប់ចំណីជាអាហារក្នុងនៅដៃសមុទ្រទឹកប្រៃខេត្តកំពត ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក