ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់

ភ្នំពេញ : សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីបើករថយន្តម៉ាក LEXUS NX200t បុកកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យរបួស ស្រាល០២នាក់។

កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BE-9557 ជាមួយកង់បីម៉ាកBAJAJ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HK-5749 និងម៉ូតូម៉ាកPCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GP-3515 នៅចំណុចផ្លូវសុធារស កែងលេខ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យរបួស ស្រាល០២នាក់។

មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះមកពីអ្នកបើកបររថយន្តចេញពីផ្លូវមានស្លាកសញ្ញាឈប់ និងបើកបរមានជាតិអាកុល0.88mg/L៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក