ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងកម្លាំងអ៊ីស្រាអែលរកឃើញរូងក្រោមដីមួយកន្លែងនៅក្រោមទីស្នាក់ការរបស់ UN ក្នុងតំបន់ហ្គាហ្សា

អន្តរជាតិ៖ កងកម្លាំងអ៊ីស្រាអែលបានរកឃើញបណ្តាញផ្លូវរូងក្រោមដីដែលមានប្រវែងរាប់រយម៉ែត្រ ដែលមានផ្នែកខ្លះនៃរូងក្រោមដីនេះស្ថិតនៅក្រោមទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលបានហៅវាថាជាភស្តុតាងថ្មីបញ្ជាក់ពីការឆ្លៀតឱកាសកេងចំណេញរបស់ហាម៉ាស ទៅលើទីតាំងនៃទីភ្នាក់ងារមនុស្សធម៌ដ៏សំខាន់សម្រាប់ប្រជាជនប៉ាឡេស្ទីន។

កងវិស្វកម្មយោធាបាននាំយករបាយការណ៍នេះ រាយការណ៍បន្ថែមទៅកាន់បណ្ដាសារព័ត៌មានអន្តរជាតិ នៅចំពេលដែល UNRWA កំពុងស្ថិតក្នុងស្ថានភាពជាប់គាំងក្រោយមានការនចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុង ខណៈបណ្ដាប្រទេសម្ចាស់ជំនួយជាច្រើនបានប្រកាសផ្អាកការផ្តល់មូលនិធិរបស់ខ្លួន ក្រោយអ៊៊ីស្រាអែលបានប្រកាសពីការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារ UNRWA គឺជាភ្នាក់ងារប្រតិបត្តិកររបស់ក្រុមហាម៉ាស។ 

គួរឱ្យដឹងថា ទីស្នាក់ការរបស់ UNRWA ស្ថិតនៅភាគខាងជើងនៃតំបន់ហ្គាហ្សា គឺជាទីដែលកងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារនាពេលចាប់ផ្តើមសង្គ្រាមនាខែតុលា ឆ្នាំ២០២៤ ដែលនាំឱ្យជនស៊ីវិលរាប់លាននាក់បង្ខំចិត្តជម្លៀសខ្លួនទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ កងទ័ពរបស់អ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet បាននិយាយថា ប្រតិបត្តិការនៅទីក្រុង Gaza ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បាននាំឱ្យមានការរកឃើញ "ផ្លូវរូងក្រោមដី" នៅជិតសាលារៀនមួយដែលគ្រប់គ្រងដោយទីភ្នាក់ងារមនុស្សធម៌ UNRWA។

អ្នកព័ត៌មានក្នុងដំណើរពិនិត្យផ្ទាល់បានចូលទៅក្បែរសាលារៀនមួយកន្លែង និងបានចុះទៅផ្លូវរូងក្រោមដីមួយដែលក្រាលដោយបេតុង។ នៅក្នុងដំណើរជាង ២០នាទីតាមផ្លូវរូងក្រោមដីនេះ យោធាអ៊ីស្រាអែលបាននាំអ្នកសារព័ត៌មានមកដល់ទីតាំងស្ថិតនៅក្រោមទីស្នាក់ UNRWA ផ្ទាល់តែម្តង។ ផ្លូវរូងក្រោមដីនេះត្រូវបានកងទ័ពអ៊ីស្រាអែលអះអាងថា មានចម្ងាយប្រមាណជា ៧០០ម៉ែត្រ ជម្រៅ ១៨ម៉ែត្រ និងបំបែកដោយបន្ទប់ផ្សេងៗនៅអមសងខាង។ នៅក្នុងទីតាំងក្រោមដីនេះ គេសង្កេតឃើញមានបន្ទប់ការិយាល័យ បន្ទប់ទឹកដែលព័ទ្ធដោយដែកយ៉ាងមានសុវត្ថិភាព និងមានបន្ទប់ផ្ទុកម៉ាស៊ីនមេកុំព្យូទ័រធំមួយ និងថ្មសម្រាប់ផ្ទុកថាមពលមួយគំនរធំ។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ UNRWA បាននិយាយថា ក្រុមការងារបានចាកចេញពីទីស្នាក់ការកណ្តាលនៅថ្ងៃទី១២ ខែតុលា ពោលគឺក្រោយការផ្ទុះឡើងនៃសង្គ្រាមរយៈពេល ៥ថ្ងៃ ដូច្នេះខ្លួនពុំមានអ្វីឆ្លើយតប ឬអធិប្បាយបន្ថែមឡើយ ជុំវិញការប្រកាសអំពីការរកឃើញរូងក្រោមដីក្រោមទីស្នាក់ការរបស់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក