លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មីយ៉ាន់ម៉ាចាប់អនុវត្តច្បាប់សេវាយោធា ដើម្បីកេណ្ឌទ័ពបន្ថែមក្រោយបរាជ័យក្នុងសមរភូមិ

មីយ៉ាន់ម៉ា៖ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈនេះ របបយោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យយោធាធ្វើការកេណ្ឌទ័ព ដោយកោះហៅបុរសដែលមានវ័យចាប់ពី ១៨ឆ្នាំដល់ ៣៥ឆ្នាំ និងនារីដែលមានវ័យចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ ឱ្យជាប់កាតព្វកិច្ចបម្រើយោធាយ៉ាងហោចណាស់ ២ឆ្នាំ។

មីយ៉ាន់ម៉ាដែលកំពុងស្ថិតក្នុងវិបត្តិនយោបាយ និងភាពចលាចលក្នុងប្រទេសក្រោយពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកបានអូសទាញប្រទេសនេះធ្លាក់ចូលភាពអនាធិបតេយ្យ ការតវ៉ាបានផ្ទុះឡើងទ្រង់ទ្រាយធំនៅទូទាំងប្រទេស ព្រមជាមួយការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបលើក្រុមប្រឆាំងដែលបានងើបបះបោរ។ 

រយៈពេល ៣ឆ្នាំកន្លងមកនេះ របបយោធាកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធនានាដែលស្ថិតនៅពាសពេញប្រទេសមីយ៉ាន់ម៉ា ខណៈថ្មីៗនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងសមរភូមិប្រយុទ្ធទល់នឹងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច។ ដោយផ្អែកលើមូលហេតុនេះ អ្នកនាំព័ត៌មាននៃរបបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់កាលពីថ្ងៃសៅរ៍កន្លងទៅថា នឹងចាប់ដាក់ឱ្យអនុវត្តការច្បាប់កាតព្វកិច្ចយោធាសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។ គួរបញ្ជាក់ផងដែរថា ច្បាប់នេះត្រូវបានបង្កើតឡើងតាំងពីមីយ៉ាន់ម៉ាស្ថិតក្រោមអតីតរបបយោធា កាលពីឆ្នាំ២០១០ ប៉ុន្តែពុំដែលប្រកាសអនុវត្តច្បាប់នេះឡើយ។ 

នៅក្នុងសេចក្ដីប្រកាសកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្ថែមថា ក្រសួងការពារជាតិនឹងជូនដំណឹងនាពេលថ្ងៃស្ដីពីបែបបទ ការអនុវត្ត និងនីតិវិធីនៃការជ្រើសរើសយោធាដែលជាប់កាតព្វកិច្ចតាមច្បាប់យោធានេះ។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បញ្ជាក់ថា "ប្រព័ន្ធសេវាយោធាជាតិដែលពាក់ព័ន្ធនឹងប្រជាជនទាំងអស់គឺមានភាពចាំបាច់ដោយសារតែស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើង"។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសស្ថិតនៅក្រោមភាពអាសន្ន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក ខណៈថ្មីៗនេះរបបយោធាមីយ៉ាន់ម៉ាបានប្រកាសការបន្តដាក់ប្រទេសក្រោមភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក