ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប៉ាឡេស្ទីនត្រៀមខ្លួនសម្រាប់ការវាយប្រហារក្រុង Rafah ខណៈអ៊ីស្រាអែលសន្យារៀបផែនការជម្លៀសប្រជាជន

អន្តរជាតិ៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah បានផ្តាច់ជីវិតមនុស្ស ១៧នាក់បន្ថែមកាលពីអធ្រាតថ្ងៃសៅរ៍ ស្របពេលប្រជាជនប៉ាឡេស្ទីនរាប់លាននាក់កំពុងមានវត្តមាននៅទីក្រុងនេះទាំងគ្មានជម្រើស បន្ទាប់ពីទីកន្លែងនានាក្នុងតំបន់ហ្គាហ្សាត្រូវបានបំផ្លាញស្ទើរគ្មានសល់។

ក្រោយសង្គ្រាមបានអូសបន្លាយអស់ជាង ៤ខែ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ប្រាប់ពីផែនការជម្លៀសប្រជាជនពីទីក្រុង Rafah ក្នុងគោលបំណងកម្ទេចមូលដ្ឋានរបស់ក្រុមហាម៉ាសចំនួន ៤កន្លែង ដែលអ៊ីស្រាអែលអះអាងថាបានដាក់ពង្រាយនៅទីក្រុងនេះ។ កងកម្លាំងរបស់អ៊ីស្រាអែលក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារដោយទ័ពអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍លើទីក្រុង Rafah បានសម្លាប់​ប្រតិបត្តិករ​របស់ក្រុមហាម៉ាស​ចំនួនពីរ​នាក់​។ 

ប្រជាជនប៉ាឡេស្ទីនម្នាក់ដែលកំពុងភៀសខ្លួននៅក្នុងទីក្រុង Rafah បានប្រាប់អ្នកសារព័ត៌មានថា៖ "រាល់ការវាយប្រហារណាមួយលើតំបន់ Rafah ដោយអ៊ីស្រាអែល មានន័យថាជាការបំផ្លិចបំផ្លាញ និងជាការសម្លាប់រង្គាល"។ ដោយហេតុថា បច្ចុប្បន្នមានមនុស្សណែនណាន់តាន់តាប់នៅទីនេះ ហើយពួកយើងគ្មានកន្លែងណាត្រូវទៅទៀតឡើយ"។ 

គួរឱ្យដឹងថា ក្រោយជម្លោះអ៊ីស្រាអែល និងហាម៉ាសបានកើតមានឡើង ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាក៏បានផ្ទុះឡើងជាហូរហែរផងដែរ រួមមានដូចជាការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហេបូឡាដែលគាំទ្រដោយអ៊ីរ៉ង់, ការផ្ទុះឡើងនូវការវាយប្រហារជាប្រចាំនៅក្នុងប្រទេសស៊ីរី, អ៊៊ីរ៉ាក់ និងយេមែន។ បច្ចុប្បន្ននេះ ប្រជាជនប៉ាឡេស្ទីនភាគច្រើនបាននាំគ្នាជម្លៀសខ្លួនមកកាន់ទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងឆ្ងាយជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយក្រោយពីការចរចាទៅលើបទឈប់បាញ់បរាជ័យ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា កងកម្លាំងអ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង ដែលរាប់បញ្ចូលទាំងជ័យជម្នះនៅក្នុងទីក្រុង Rafah ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក