ភ្នំពេញ៖ ជនដៃដល់ដែលជាមេធាវីបាញ់សម្លាប់សង្សារលក់អនឡាញស្លាប់កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ បានទទួលមរណភាពហើយនាវេលាម៉ោង០៥:៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ នឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
គួរឱ្យដឹងថាបុរសជនដៃដល់ បានបាញ់សម្លាប់សង្សារខ្លួនឯង រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនទាន់ស្លាប់ភ្លាមៗនោះ ចំណែកភាគីជនរងគ្រោះបានស្លាប់ភ្លាមៗក្រោយជនដៃដល់បាញ់សម្លាប់ដោយកាំភ្លើងជាច្រើនគ្រាប់ចំផ្នែកក្បាល៕