ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងម៉ាឡេស៊ី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងឯកភាពស្វះស្វែងរកកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង លោក ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឯកភាពដូចនេះ ក្នុងជំនួបនាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ក្នុងជំនួបរដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យការងារ។

ទន្ទឹមនោះ ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះពលរដ្ឋម៉ាឡេស៊ីនៅកម្ពុជាដូចគ្នាផងដែរ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិ្តបត្តិការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការតាមរយៈកម្មវិធី MICT។

ក្នុងឱកាសជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំងពីរដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក