ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាវាទេសចរណ៍ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE ដឹកភ្ញៀវចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីទស្សនាតាមតំបន់ទេសចរណ៍នានាប្រទេសកម្ពុជា។

នាវាទេសចរណ៍នេះបានចេញដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព នាវេលាម៉ោង៦:៣០ព្រឹក ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅ ៦ម៉ែត្រ មាននាវិកសរុបចំនួន ៤២៥នាក់ ស្រី ១០២នាក់ មាន ៤៧សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ៥៦០នាក់ ស្រី ២៨៥នាក់ មាន ២៨សញ្ជាតិ។

ក្នុងនោះសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាមេរិក ៣២១នាក់ និងអង់គ្លេស ១២១នាក់) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត ចំនួន ១៩នាក់ ស្រី ១០នាក់ មាន ២សញ្ជាតិ។

នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩:៤០នាទី ឆ្ពោះទៅប្រទេសវៀតណាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក