ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបាត់ដំបង បង្កើតយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីទីក្រុងស្អាត

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងអនុវត្តយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីកែប្រែសម្រស់ខេត្តបាត់ដំបងឪ្យមានភាពបៃតង ដោយចាប់ផ្តើមដាំដើមឈើនៅក្នុងក្រុងបាត់ដំបង រួចបន្តទៅតាមបណ្តាទីប្រជុំស្រុកផ្សេងៗទៀត។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ប្រាប់ EAC ថាយុទ្ធនាការនេះគឺជាគំនិតផ្តួចផ្តើមពីអភិបាលខេត្តបាត់ដំបង លោក សុខ លូ ក្នុងគោលបំណងធ្វើឪ្យខេត្តបាត់ដំបងមានភាពស្រស់ស្អាតពណ៌បៃតង និងជាទីទាក់ភ្នែកសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

បើតាមលោកអភិបាលរង រដ្ឋបាលខេត្តបានត្រៀមដើមឈើចំនួន ៣០០០ដើមសម្រាប់ចែកជូនពលរដ្ឋដាំនៅមុខផ្ទះរបស់ពួកគេ ក្នុងនោះមានជាប្រភេទដើមឈើ ធ្នង់ចំនួន ១០០០ដើម ឈើទាល នាងនួន បេង គគី ចំនួន ៥០០ដើមដូចគ្នា។ លោក បន្តថា យុទ្ធនាការនេះចាប់ផ្តើមអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលរងបន្តទៀតថា ក្រោយដាំរួច ពលរដ្ឋជាអ្នកថែទាំ ស្រោចទឹក ហើយក្នុងករណីដើមឈើនោះងាប់ដោយប្រការណាមួយ ពលរដ្ឋត្រូវដាំជួសឡើងវិញ។

លោកអភិបាលខេត្ត សុខ លូ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកដូច្នេះថា៖ «យុទ្ធនាការផ្ទះមួយ ដើមឈើមួយដើម ចាប់ផ្តើមពីក្រុងបាត់ដំបងមុខគេ រួមគ្នាដើម្បីបាត់ដំបង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក