ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាកម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូនបន្តពង្រឹងគុណភាព និងសេវាកម្មលើទីផ្សារសេរីនៅកម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាព និងសេវាកម្មក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លើកឡើងដូចនេះ ក្នុងឱកាសដែលប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូន (Metfone) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ដើម្បីបម្រើសេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ជូនពលរដ្ឋកម្ពុជា ប្រកបដោយគុណភាពកាន់តែប្រសើរឡើង នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ មិត្តហ្វូននៅកម្ពុជា ខណៈវត្តមានក្រុមហ៊ុនមិត្តហ្វូននៅកម្ពុជា ជាការឆ្លុះបញ្ចំាងពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងប្រទេសទំាងពីរ ហើយបានផ្សារភ្ជាប់ចំណងមិត្តភាពប្រជាជននិងប្រជាជនឱ្យកាន់សកម្មឡើង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើនបានមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យផ្សេងៗគ្នា។ រីឯវិស័យទេសចរ ប្រជាជនវៀតណាមបានឈរក្នុងលេខរៀងទី២ ក្នុងការអញ្ជើញមកទស្សនាកម្ពុជា ដែលបង្ហាញពីរីកចម្រើនជាខ្លំាងនៃទំនាក់ទំនងប្រជាជននិងប្រជាជន ដែលមានតម្លៃ មិនត្រឹមផ្តល់មកនូវផលប្រយោជន៍ ការរីកចម្រើន និងសុខសន្តិភាពសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិ ទៀតផង។

ក្នុងឱកាសនោះដែរ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅកម្ពុជាបាន១៥ឆ្នាំហើយ។

លោកគូសបញ្ជាក់ថា នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការផ្តល់សេវាកម្មទូរស័ព្ទដៃ និងអ៊ិនធឺណែតដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេសនិងមានប្រជាជនប្រមាណ ៩លាននាក់ជាអតិថិជន។

ទន្តឹមនោះ លោកក៏បានលើកឡើងពីការដែលក្រុមហ៊ុនបានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ សុខមាលភាព និងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ និងបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ជាច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា ដោយបានខិតខំផ្តល់សេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ដល់ស្ទើរតែគ្រប់ច្រកល្ហក និងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយបានសម្តែងការពេញចិត្តដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍតាមរយៈការផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាច្រើនពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក