លោក សេង ឌីណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
ភ្នំពេញ៖ អតីតនិពន្ធនាយកការផ្សាយជាភាសាខ្មែរនៃវិទ្យុបារាំងអន្តរជាតិ (RFI) លោក សេង ឌីណា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈលោកទៅជា អនុប្រធាននៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕