សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ឥណ្ឌាផ្អាកកិច្ចព្រមព្រៀងធ្វើដំណើរឆ្លងព្រំដែនដោយសេរីជាមួយមីយ៉ាន់ម៉ា

ឥណ្ឌា៖ រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌាលោក Amit Shah ​​បានប្រកាសនៅថ្ងៃទី០៨ ខែកុម្ភៈនេះថា លោកបានផ្តល់អនុសាសន៍ឱ្យផ្អាកជាបន្ទាន់នៃកិច្ចព្រមព្រៀងការឆ្លងព្រំដែនសេរីជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានមនុស្សរាប់ពាន់នាក់បានព្យាយាមឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសឥណ្ឌា ក្រោយកើតមាននូវរដ្ឋប្រហារយោធាតាំងពីដើមឆ្នាំ២០២៣។ 

លោក Amit Shah និយាយថា ក្រសួងការបរទេសកំពុងស្ថិតក្នុងដំណើរការលុបចោលកិច្ចព្រមព្រៀងនេះរួចហើយ ដែលកន្លងមកកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យប្រជាជនពលរដ្ឋនៅក្បែរតំបន់ព្រំដែនប្រទេសទាំងពីរ អាចធ្វើដំណើរឆ្លងកាត់ព្រំដែនបានក្នុងចម្ងាយជិតៗ ដោយពុំចាំបាច់តម្រូវឱ្យមានទិដ្ឋាការ។ កិច្ចព្រមព្រៀងនេះកន្លងមក បាននាំឱ្យមាននូវការចែករំលែកជីវភាពរស់នៅ វប្បធម៌ និងជំនឿសាសនាយ៉ាងល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ។ 

ចំពោះការស្នើឱ្យមានការបញ្ចប់កិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌាអះអាងថា វាគឺជាភាពចាំបាច់ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៃតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។ សូមបញ្ជាក់ថា ការបិទបញ្ចប់កិច្ចព្រមព្រៀងនេះក៏រាប់បញ្ចូលទាំងរដ្ឋ Manipur របស់ប្រទេសឥណ្ឌា ដែលមានមនុស្សជាង២០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីខែឧសភាឆ្នាំមុនរវាងប្រជាជនភាគច្រើននៃសាសនាហិណ្ឌូ Meitei និងសហគមន៍គ្រិស្តសាសនា Kuki ខណៈប្រជាជនមីយ៉ាន់ម៉ាដែលបានឆ្លងដែនចូលមកកាន់ប្រទេសឥណ្ឌាភាគច្រើន គឺមានទំនាក់ទំនងជិតស្និទជាមួយជនជាតិ​ Kuki នេះផងដែរ។

លោក Shah ធ្លាប់បាននិយាយកាលពីខែមុនថា ឥណ្ឌាគ្រោងនឹងសាងសង់របងប្រវែង ១,៦៤៣គីឡូម៉ែត្រតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា ចាប់ពីព្រៃដ៏ដាច់ស្រយាលរហូតដល់កំពូលភ្នំហិម៉ាឡៃ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០២១ ឥណ្ឌាបានសាងសង់របងតាមបណ្ដោយព្រំដែនប្រមាណជា ២,០០០គីឡូម៉ែត្រជាមួយប៉ាគីស្ថាន និងប្រមាណជា ៣,១០០គីឡូម៉ែត្រតាមបណ្ដោយព្រំដែនជាមួយបង់ក្លាដែស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក