ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីបំណងរបស់សម្ដេចដែលចង់ឲ្យកម្ពុជាមានឯករាជ្យថាមពលដោយខ្លួនឯង។ សម្ដេចថារាជរដ្ឋាភិបាលកម្ពុជានិងធ្វើការជាមួយនឹងប្រទេសថៃក្នុងការទាញយកប្រយោជន៍ប្រេងកាលពីតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ។
ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងការងារ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានថ្លែងថា សម្ដេចចង់ឲ្យកម្ពុជាមានម្ចាស់ការលើខ្លួនឯងតាមរយៈការកាត់បន្ថយសមត្ថភាព និងការពឹងផ្អែកលើអ្វីដែលនៅឆ្ងាយពីខ្លួន ជាពិសេសទាក់ទងទៅនឹងវិស័យថាមពល។
សម្ដេចបន្ថែមថា៖ «ការទាញយកថាមពលនិងការទាញយកផលប្រយោជន៍រួមគ្នានៃថាមពលគឺផ្ដល់ឱ្យនៅកម្ពុជានិងថៃនូវប្រភពមួយដែលអាចដកដង្ហើមតាមច្រមុះខ្លួនឯងនៅថ្ងៃអនាគត»។
សម្ដេចបានឆ្លើយតបទៅអ្នកនយោបាយវ័យចំណាស់ម្នាក់ដែលសម្ដេចថាដូចជាស្ទើភ្លើងក្នុងការធ្វើនយោបាយដែលមិនអាចបែងចែកដាច់ពីអធិបតេយ្យភាពដែនដី និងធនធានធម្មជាតិក្នុងតំបន់រួមគ្នា។
សម្ដេចថា៖ «ត្រកូលហ៊ុនមិនមានបំណងណាមួយចង់ទៅជាជនក្បត់ជាតិទេ ហើយគ្មានការធ្វើអីមួយឲ្យខុសពីផលប្រយោជន៍របស់ជាតិទេ»៕