ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះបានទាក់ម៉ូយមកវិនិយោគទុននៅកម្ពុជា បង្កើតឱកាសការងារជាង ១៩ម៉ឺនកន្លែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រីពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ នេះមក កម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន ១៧២គម្រោង គិតជាទុនវិនិយោគ ៣,៨៦ពាន់លានដុល្លារ។

បើតាមសម្តេចធិបតី ក្នុងគម្រោងវិនិយោគទុននៅកម្ពុជាទាំង ១៧២គម្រោងដែលជាគម្រោងវិនិយោគក្នុងស្រុកផង និងក្រៅស្រុកផងប្រមាណចំនួន ១០ប្រទេសនេះ នឹងអាចបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជាជាង ១៩ម៉ឺនកន្លែង។

សម្តេចធិបតី បញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគចំនួន៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។

សម្តេចធិបតី គូសបញ្ជាក់បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក