ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នរសិង្ហ អវតារទី៤ ក្នុងចំណោមអវតារទាំង១០ របស់ព្រះនារាយណ៍

ភ្នំពេញ៖ នរសិង្ហ មានដងខ្លួនមនុស្ស និងក្បាលតោ ដែលជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០ របស់ព្រះនារាយណ៍។

យោងតាមសារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ក្នុងរឿងទេវកថាមួយបានដំណាលថា គ្រាមួយមានយក្សឈ្មោះហិរិណ្យកសីពុ ពាក់អាវពណ៌មាស ទទួលពរពីព្រះព្រហ្ម ដោយមិនអាចស្លាប់ពេលថ្ងៃ ឬពេលយប់ និងមិនអាចសម្លាប់ដោយអាទិទេព ឬមនុស្ស ឬសត្វឡើយ។ ដោយមានមហិទ្ធិរិទ្ធិខ្លាំងក្លាបែបនេះ ទើបហិរិណ្យកសីពុតែងតែធ្វើបាបអាទិទេព ព្រមទាំងគំរាមកំហែងដល់កូនរបស់ខ្លួនឈ្មោះថាព្រះលាទ ដែលជាបុគ្គលមួយរូបគោរពបូជាយ៉ាងជ្រាលជ្រៅទៅលើព្រះនារាយណ៍។

ហិរិណ្យកសីពុ តែងរំខាន និងហាមប្រាមដល់ការគោរពបូជារបស់កូនខ្លួនចំពោះព្រះនារាយណ៍ និងប្រកាសចេញមុខផ្ទាល់ដើម្បីតតាំងប្រយុទ្ធជាមួយព្រះនារាយណ៍។ នៅរសៀលថ្ងៃមួយ ហិរិណ្យកសីពុ ពោលឡើងថា «ប្រសិនបើព្រះនារាយណ៍នៅគ្រប់ទិសទីមែនគួរតែចេញពីសសររបស់រាជវាំងភ្លាម» រួចក៏ទាត់សសរមួយជើង អំឡុងពេលដែលខ្លួនកំពុងតែពោលនោះ ស្រាប់តែព្រះនារាយណ៍បានលេចខ្លួនឡើងចេញពីសសរ ក្រោមរូបភាពមានខ្លួនជាមនុស្សក្បាលជាតោ អូសយក្សហិរិណ្យកសីពុទៅកាន់មាត់ទ្វារ និងហែកសម្លាប់ក្នុងពេលនោះទៅ។

ពររបស់ព្រះព្រហ្មគ្មានប្រសិទ្ធភាពទៀតឡើយ ដ្បិតព្រះនារាយណ៍បែងភាគជានរសិង្ហ (ពាក់កណ្តាលមនុស្ស ពាក់កណ្តាលជាសត្វតោ) ដែលមិនមែនអាទិទេព ក៏មិនមែនសត្វ និងមិនមែនមនុស្ស។ សម្លាប់មិនមែនយប់មិនមែនថ្ងៃ គឺពេលព្រលប់ ហើយមិនមែននៅក្នុងផ្ទះ ឬក្រៅផ្ទះតែស្ថិតនៅក្លោងទ្វារ។

ប្រតិមានរសិង្ហ ដែលជាសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា កំពុងដាក់តាំងបង្ហាញនៅថែវសម័យអង្គរ (ស្ថិតនៅភាគខាងលិចនៃអគារសារមន្ទីរជាតិកម្ពុជា) ធ្វើពីថ្មភក់ពណ៌ផ្កាឈូកក្រហម (ប្រភេទនេះមិនសូវសម្បូរទេ ភាគច្រើនការប្រើប្រាស់ឃើញនៅលើចម្លាក់និងសំណង់ប្រាសាទបន្ទាយស្រីចុងស.វ.ទី១០)។

ប្រតិមានរសិង្ហអង្គនេះ មានតួនាទីជាទ្វារបាល មានប្រភពដើមស្ថិតនៅក្លោងទ្វារតួប៉មកណ្តាលនៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប។ ស្ថិតក្នុងរចនាបទបន្ទាយស្រី នាចុងសតវត្សទី១០។

ប្រតិមានេះស្លៀកសំពត់ខ្លីលើជង្គង់លម្អដោយភ្លីឆ្នូតៗ អង្គុយលើជើងឆ្វេងដែលបត់មកក្រោយ បញ្ឈរជង្គង់ស្តាំ រីឯដៃឆ្វេងដាក់លើភ្លៅ ដៃស្តាំកាន់ដុំពេជ្រ (វជ្រ) ដែលជាតំណាងឲ្យរន្ទះ។ សក់វែងប្រះស្មា សក់រមូលដូចគូទខ្ចៅ ចិញ្ចើមកោង ភ្នែកធំត្រចៀកច្រមុះលម្អដោយក្បាច់សុទ្ធសឹងជាទីសម្គាល់ថាជារចនាបទបន្ទាយស្រី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក