លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អគ្គលេខាធិការ UN៖ ពិភពលោកកំពុងឈានដល់យុគសម័យនៃភាពចលាចល និងភាពវឹកវរ

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងឈានចូលដល់ "យុគសម័យនៃភាពវឹកវរចលាចល" ស្របពេលដែលសមាជិកនៃក្រុមប្រឹក្សាសន្តិសុខដែលបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ហើយមិនអាចដោះស្រាយប្រឈមសំខាន់ៗដូចជាសង្គ្រាមអ៊៊ីស្រាអែល និងហាម៉ាសជាអាទិ៍។

ស្របពេលដែលសង្គ្រាមក្នុងតំបន់ហ្គាហ្សាកំពុងអូសបន្លាយឈានដល់ខែទី៥ របស់ខ្លួនគិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈនេះ លោក Guterres បានព្រមានថា ប្រសិនបើកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបន្តចូលវាយលុកនៅក្នុងតំបន់ Rafah នោះវានឹងកាន់តែបន្ថែមនូវសុបិន្តកាន់តែអាក្រក់បន្ថែមទៀត ព្រមជាមួយផលវិបាកដ៏ខ្លាំងក្លាដែលមិនអាចពណ៌នាបាន។ គួរឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលនៅតែបន្តការវាយប្រហារមិនដកដៃ នៅក្នុងយុទ្ធនាការដែលអះអាងថាជា "ការកម្ទេចក្រុមហាម៉ាស" ដោយបានព្យាយាមវាយប្រហារទាំងតាមផ្លូវអាកាស ព្រមជាមួយការវាយប្រហារពីក្រុមកងទ័ពថ្មើរជើង ខណៈដែលប្រជាជនរាប់សិបលាននាក់ត្រូវបានជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា។

លោក Guterres បាននិយាយក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតដែលបង្ហាញពីកិច្ចការជាអាទិភាពនៅក្នុងឆ្នាំ២០២៤ របស់លោកថា៖ "វាល្មមគ្រប់គ្រាន់ហើយនឹងដល់ពេលដែលមានបទឈប់បាញ់ ហើយងាកមករកដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យមានសេរីភាពឡើងវិញ"។ នៅក្នុងសុន្ទរកថានោះដែរ លោកក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងចំណោមកំណែទម្រង់ផ្សេងទៀត ដោយបានលើកឡើងពីកិច្ចប្រជុំកំពូលនាខែកញ្ញាខាងមុខ ដែលលោកអះអាងថាកិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់ដោះស្រាយភាពជាប់គាំង ដ៏ជ្រៅទៅៗ និងប្រកបដោយភាពគ្រោះថ្នាក់ខ្លាំងជាងពេលណាៗទាំងអស់។ 

អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ និងបច្ចុប្បន្នជាអគ្គលេខាធិការ UN ខាងលើបញ្ជាក់ថា៖ "ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាវេទិកាសំខាន់សម្រាប់ធានាកិច្ចការសន្តិភាពពិភពលោក បច្ចុប្បន្នកំពុងជាប់គាំង និងប្រេះស្រាំដោយសារវិបត្តិនយោបាយ"។ លោកបន្តថា៖ "នេះមិនមែនជាលើកដំបូងទេដែលសមាជិកក្រុមប្រឹក្សាសន្តិសុខត្រូវបានបែងចែកជាបក្ខពួកបែបនេះ ប៉ុន្តែម្តងនេះវាពិតជាអាក្រក់ខ្លាំងជាងការរំពឹងទុក"។ 

លោកក៏បានព្រមានថា "ពិភពលោករបស់យើងកំពុងឈានចូលដល់យុគសម័យវឹកវរ និងចលាចល ជាពិភពលោកពោរពេញដោយសេរីភាពប៉ុន្តែប្រកបដោយគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបានសម្រាប់មនុស្សជាតិទាំងអស់គ្នា ហើយជាក់ស្ដែងកំពុងពេញដោយនិទណ្ឌភាព"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក