លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មន្ទីរពហុព្យាបាល និងសម្ភព អឃីត សែនសុខ នឹងបើកដំណើរការក្នុងខែមីនា ខាងមុខនេះ

ភ្នំពេញ៖ មន្ទីរពេទ្យអឃីត គឺជាមន្ទីរពេទ្យផ្ដល់សេវាផ្នែក សម្ភព រោគស្ត្រី និងថែទាំកុមារឈានមុខគេមួយរបស់ កម្ពុជា។ មន្ទីរពេទ្យមានសេចក្តីសោមនស្សរីករាយ និង មានមោទនភាពក្នុងការប្រកាសអោយដំណើរការសាខាថ្មី របស់ខ្លួន មន្ទីរពហុព្យាបាល និងសម្ភព អឃីត សែនសុខ ក្នុងខែមីនា ខាងមុខនេះ ដែលបង្ហាញពីដំណាក់កាល បន្ទាប់នៃការរីកចម្រើនរបស់ខ្លួន។

ការបើកសាខាថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់របស់មន្ទីរពេទ្យអឃីតចំពោះការផ្តល់សេវាផ្នែក វេជ្ជសាស្ត្រទំនើប និងការថែទាំដែលផ្តោតលើអ្នក ជំងឺជាចម្បង។

មន្ទីរពេទ្យ អឃីត ប្រើប្រាស់វិធីសាស្រ្តទំនើបរបស់ខ្លួន ផ្តល់ការថែទាំផ្នែកសម្ភព ព្យាបាលរោគស្ត្រី កុមារ នឹង ការថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវគុណតម្លៃនៃ ក្តីមេត្តា គុណភាពនៃសេវាកម្ម សុចរិតភាព និងទំនុកចិត្ត។ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ២០១៧មក មន្ទីរពេទ្យអឃីតបានឈានមុខគេក្នុងការផ្តល់នូវស្តង់ដារ ខ្ពស់បំផុតនៃសេវាវេជ្ជសាស្ត្រ នឹងការថែទាំអ្នកជំងឺ។ ការវិនិយោគរបស់មន្ទីរពេទ្យអឃីតលើឧបករណ៍ព្យាបាល ទំនើបផ្តល់ឱ្យអ្នកជំនាញវេជ្ជសាស្ត្រនូវលទ្ឋភាពក្នុងការ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងផ្តល់ជម្រើសថែទាំសុខ ភាពល្អបំផុតដល់អ្នកជំងឺប្រកបដោយទំនុកចិត្តខ្ពស់។

មន្ទីរពេទ្យ អឃីត មានភាពល្បីល្បាញនិង កិត្តិសព្ទ ខាងផ្នែកផ្តល់សេវាកម្មសម្ភព រោគស្ត្រី និងកុមារ ដោយ មន្ទីរពេទ្យមានគ្រូពេទ្យឯកទេស និងអ្នកជំនាញផ្នែក សម្ភព និងរោគស្ត្រី រួមទាំងការថែទាំទារកទើបនឹងកើត និងកុមារផងដែរ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យអឃីតក៏មានឯកទេសក្នុងការ ព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ពកក ការវះកាត់ដោយ ចោះ (laparoscopic) និងការព្យាបាលផ្នែកសង្គ្រោះបន្ទាន់ (ER/ICU)។ មន្ទីរពេទ្យក៏ផ្តល់សេវាពិគ្រោះនិងព្យាបាល ជំងឺទូទៅ រួមទាំងការពិនិត្យសុខភាពទូទៅផងដែរ។

កាលពីឆ្នាំមុន មន្ទីរពេទ្យបានបង្កើតនូវសេវាថ្មីរបស់ខ្លួន “សេវាកម្មផ្ទះលំហែមាតុភាព” (confinement home) ក្នុងគោលបំណងផ្តល់ការថែទាំសុខភាពដល់មាតា និង ទារក នៅក្នុងបន្ទប់ដែលមានផាសុកភាព និងបំពាក់ ទៅដោយបរិក្ខារល្អ។ ម្តាយ និងទារកទទួលបានអាហា រូបម្ភត្រឹមត្រូវ និងមានការថែទាំវេជ្ជសាស្រ្តប្រកបដោយវិជ្ជាជីវៈសម្រាប់ការជាសះស្បើយក្រោយសម្រាលរបស់ ម្តាយ ហើយមានការថែទាំនិងតាមដានការលូតលាស់ របស់ទារក ព្រមទាំងផ្តល់ការណែនាំអំពីការថែទាំសុខភាព មាតានិងទារកក្រោយពេលត្រលប់ទៅផ្ទះវិញផងដែរ។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងនូវសេវាវេជ្ជសាស្ត្រ មន្ទីរពេទ្យ អឃីត មានក្តីរំភើបរីករាយក្នុងការ ប្រកាសបើកសាខាថ្មីរបស់ខ្លួននៅខណ្ឌសែនសុខ ក្នុងខែមីនា ខាងមុខនេះ។

អគារទំនើបថ្មីកម្ពស់៩ ជាន់ អនុញ្ញាតឱ្យអឃីតផ្តល់ សេវាព្យាបាលកាន់តែល្អឥតខ្ចោះដល់អ្នកជំងឺកាន់តែច្រើន នៅភាគពាយព្យនៃរាជធានីភ្នំពេញ។ មន្ទីរពេទ្យអឃីត បាននឹងកំពុងពង្រីកខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវ ការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សេវា ថែទាំសុខភាពមាតានិងទារកប្រកបដោយគុណភាព នៅក្នុងទីក្រុង។ មន្ទីរពេទ្យប្ដេជ្ញាចិត្តចូលរួមលើកកម្ពស់ ការថែទាំសុខភាពនៅកម្ពុជា។

លោក ម៉ា អ៊ែមមីសឺន ម៉ានី (Emerson Manny Mar) នាយកប្រតិបត្តិនៃមន្ទីរពេទ្យ អឃីត បានមាន ប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុង ការបង្ហាញសាខាថ្មីរបស់យើង និងរីករាយក្នុងការពង្រីក វិសាលភាពរបស់យើងនៅក្នុងខណ្ឌសែនសុខ និងនាំយក គ្រូពេទ្យឯកទេស និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ យើងដើម្បីផ្តល់សេវាព្យាបាលជូនប្រជាជនក្នុងស្រុក កាន់តែច្រើនឡើងនៅក្នុងតំបន់ដែលកំពុងរីកចម្រើន។ ក្រុមការងាររបស់យើងមានការប្តេជ្ញាចិត្តក្នុងការផ្តល់នូវ ដំណោះស្រាយថែទាំសុខភាពដ៏ទូលំទូលាយ ដែលឆ្លើយ តបទៅនឹងតម្រូវការរបស់បុគ្គល និងក្រុមគ្រួសារនៅក្នុង ខណ្ឌសែនសុខ និងតំបន់ផ្សេងៗទៀត”» ។

ការបើកមន្ទីរពហុព្យាបាល និងសម្ភព អឃីតសែនសុខ គឺដើរទន្ទឹមគ្នាជាមួយនឹងបេសកកម្មរបស់មន្ទីរពេទ្យក្នុង ការផ្តល់នូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់សម្រាប់សមាជិក ទាំងអស់នៃសហគមន៍។

មន្ទីរពហុព្យាបាល និងសម្ភព អឃីត សែនសុខ ទន្ទឹងរង់ចាំក្នុងការបម្រើអ្នកជំងឺនៅទីតាំងថ្មីរបស់ខ្លួនក្នុង ខែមីនា ហើយប្ដេជ្ញាលើកតម្កើងឧត្តមភាពនៃសេវាកម្ម សម្រាប់ការថែទាំផ្នែកសម្ភព រោគស្ត្រី កុមារ និងសុខភាព គ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក