ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្វីសប្រគល់ចម្លាក់ព្រះពុទ្ធរូបអាយុកាលជាង ១០០០ឆ្នាំ មកកម្ពុជាវិញ

ទីក្រុងប៊ែន៖ ស្វីសបានប្រគល់ចម្លាក់ព្រះពុទ្ធបដិមាផលិតឡើងពីលោហៈ ដែលសន្មតថាមានអាយុកាលជាង ១០០០ឆ្នាំ មកឱ្យកម្ពុជាវិញ។

ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ លោក អ៊ិន តារា បានចូលរួមក្នុងពិធីប្រគល់ចម្លាក់ព្រះពុទ្ធរូបមកព្រះរាជាណាចក្រកម្ពុជាវិញ ដោយមានការចូលរួមពីលោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសផ្នែកផ្ទេរសម្បត្តិវប្បធម៌អន្តរជាតិ នៃការិយាល័យវប្បធម៌ សហព័ន្ធ និងលោកស្រី Anna Mattei Russo ប្រធានផ្នែកសម្របសម្រួលតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធស្វីស នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ហើយសន្មត់ថាមានអាយុកាលជាង ១០០០ឆ្នាំ។ ចម្លាក់ព្រះពុទ្ធបដិមា ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កំពស់ ៤៩ ស.ម។

យោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) ដោយផ្អែកលើទម្រង់ និងរចនាបថ ចម្លាក់នេះគឺជារូបបដិមាព្រះពុទ្ធផ្ចាញ់មារ ផលិតឡើងពីលោហៈ ដែលមានអាយុកាលតាំងពីសតវត្សទី១៨ ឬទី១៩។

តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលចាំបាច់ក្នុងការថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។

នៅក្នុងពិធីនោះ ឯកអគ្គរាជទូតបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការត្រឡប់មកវិញនៃរូបចម្លាក់នេះ បន្ទាប់ពីបានផ្លាស់ទីអស់រយៈពេលជាច្រើនឆ្នាំពីផ្ទះរបស់ខ្លួន ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ការរត់ពន្ធ និងការជួញដូរទៅបរទេស។

ឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វីស ជាពិសេសការិយាល័យវប្បធម៌ សហព័ន្ធ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃខេត្តបាហ្សែល និងភាគីពាក់ព័ន្ធផ្សេងទៀតសម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ការរត់ពន្ធវត្ថុបុរាណ វប្បធម៌ ព្រមទាំងកិច្ចសម្របសម្រួលដល់ការប្រគល់ត្រឡប់វិញនៃវត្ថុបុរាណ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើការស្រាវជ្រាវ ដើម្បីប្រមូលភស្តុតាងអំពីសម្បត្តិវប្បធម៌សំខាន់ៗ ដែលត្រូវបានលួចយកដោយខុសច្បាប់ពីកម្ពុជា តាមរយៈកិច្ចសហការជាមួយសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការទាមទារមកវិញនិងការតាមដានប្រកបដោយប្រសិទ្ធភាព។ លោកបានស្នើដល់ សារមន្ទីរ ស្ថាប័ន និងអ្នកថែរក្សាវត្ថុបុរាណខ្មែរទាំងអស់ បន្តស្ម័គ្រចិត្ដប្រគល់វត្ថុបុរាណដែលជាវប្បធម៌ជាតិសំខាន់ៗរបស់យើង មកកម្ពុជាវិញ។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ចនៃខេត្តបាហ្សែលបានរឹបអូសចម្លាក់ព្រះពុទ្ធមួយអង្គ ដែលយោងទៅតាមឯកសារ សន្មតថាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ នៅក្រោមច្បាប់របស់ប្រទេសស្វីស ទ្រព្យសម្បត្តិវប្បធម៌ដែលរឹបអូសបាន ត្រូវប្រគល់ជូនប្រទេសដើមកំណើតវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក