ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យសមត្ថកិច្ចបង្រ្កាបរថយន្តបិទពាក្យស្លោក ស្ទីកគ័រ ឱ្យអស់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឱ្យសមត្ថកិច្ចបង្រ្កាបរថយន្តដែលបំពាក់ភ្លើងហ្វា ស៊ីផ្លែកែច្នៃ បិទពាក្យស្លោក ឬរូបភាពផ្សេងៗ ដាក់តុក្កតា និងដាក់វាំងននលើកញ្ចក់ ឱ្យអស់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ ពោលយ៉ាងយូរត្រឹមខែមិថុនានេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះថា៖ «កន្លងទៅគឺធ្វើបានច្រើន ប៉ុន្តែពេលខ្លះគឺធ្វើតែពេលថ្នាក់ដឹកនាំស្រែកមួយបន្តិច ប៉ុន្តែមិនមានការធ្វើដូចជាភ្លៀងរលឹមនោះទេ ដូច្នេះហើយសុំឱ្យយ៉ាងយូរ មិនគួរឱ្យលើសពីដាច់ខែពាក់កណ្តាលឆ្នាំនេះទេ ធ្វើម៉េចកុំឱ្យមានការបិទស្ទីកគ័រ ពាក្យស្លោក»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានណែនាំឱ្យអ្នកបើកបរទាំងអស់កុំធ្វើលើសបច្ចេកទេសដែលច្បាប់អនុញ្ញាត។

លោករដ្ឋមន្ត្រីបានចេញបទបញ្ជាម្តងហើយម្តងទៀតនេះ ព្រោះមិនចង់ឱ្យទាំងអ្នកបើកបរ និងពលរដ្ឋធ្វើចរាចរណ៍ជួបហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយឡើយដោយសារតែបញ្ហានេះទេ។

លោករដ្ឋមន្ត្រីថ្លែងថា ការបិទពាក្យស្លោក ឬស្ទីកគ័រផ្សេងៗ អាចធ្វើឱ្យអ្នកដំណើរផ្តោតអារម្មណ៍ ដែលបង្កឱ្យជួបគ្រោះថ្នាក់ចរាចរណ៍យថាហេតុណាមួយ។ ចំពោះការដាក់វាំងននលើកញ្ចក់សម្រាប់បាំងពន្លឺថ្ងៃខុសបច្ចេកទេសដែលច្បាប់អនុញ្ញាត ក៏អាចនាំឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្ត។ ចំណែកការដាក់ភ្លើងហ្វា និងស៊ីផ្លេកែច្នៃ មិនត្រឹមតែបង្កគ្រោះថ្នាក់នោះទេ ក៏បង្កការរំខានដល់អ្នកដំណើរផ្សេងទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក