ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថៃនឹងប្រាព្ធពិធីសង្ក្រាន្តរយៈ ២១ថ្ងៃ ក្រោយបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

ថៃ៖ រដ្ឋាភិបាលថៃប្រកាសថានឹងរៀបចំកម្មវិធីសង្ក្រាន្តទូទាំងប្រទេសខ្លួន រយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ពិធីសង្រ្កាន្តថៃដែលប្រារព្ធរយៈពេល ២១នេះ ធ្វើឡើងបន្ទាប់ពីអង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការនូវពិធីបុណ្យសង្ក្រាន្តថៃ ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានបង្ហាញវិញ្ញាបនបត្រទទួលស្គាល់ពិធីបុណ្យនេះជូនក្រសួងវប្បធម៌រួចហើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Chai Wacharonke បានឱ្យដឹងថា ក្រសួងវប្បធម៌នឹងរៀបចំសកម្មភាពនេះដោយមានការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធផ្នែកឯកជន និងសាធារណៈនៅក្នុងស្រុកចំនួន៥០ របស់ទីក្រុងបាងកក និងខេត្តចំនួន៧៦ ផ្សេងទៀត ខណៈពិធីបុណ្យសង្ក្រាន្តថៃដែលប្រារព្ធរយៈពេលវែងនេះនឹងផ្សព្វផ្សាយប្រពៃណី និងសកម្មភាពបុណ្យសង្ក្រាន្តក្នុងតំបន់ ក៏ដូចជាការជំរុញទេសចរណ៍ក្នុងប្រទេសថៃផងដែរ។

គួរឱ្យដឹងដែរថា ពាក្យស្នើសុំចុះបញ្ជីរបស់អង្គការយូណេស្កូសម្រាប់សង្ក្រាន្តថៃត្រូវបានដាក់ ជាលើកដំបូងក្នុងខែមីនា ឆ្នាំ២០២០ ដោយអតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហើយត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក