ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់៖ កម្ពុជានឹងបង្កើតអគ្គកុងស៊ុលនៅខេត្តសុងក្លា ខណៈថៃគ្រោងបង្កើតនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតអគ្គកុងស៊ុលនៅខេត្តសុងក្លា ប្រទេសថៃ ហើយរាជរដ្ឋាភិបាលថៃ ក៏គ្រោងបង្កើតស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាបផងដែរ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសថៃនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានថ្លែងថា៖ «កម្ពុជានិងថៃ សម្រេចប្រកាសពង្រឹងទំនាក់ទំនងការទូត ដោយម្ខាងកម្ពុជាបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសុងក្លា និងនៅម្ខាងទៀតថៃបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប»។

លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បញ្ជាក់ថា ការបង្កើតកុងស៊ុលរវាងប្រទេសទាំងពីរនេះ នឹងជួយជំរុញផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ២០២៣ ក្នុងចំណោមភ្ញៀវបរទេសដែលមកកម្សាន្តលេងនៅកម្ពុជា ក្នុងនោះជនជាតិថៃមានច្រើនជាងគេ គឺចំនួនជិត ២លាននាក់ ពោលច្រើនជាងភ្ញៀវទេសចរជនជាតិចិន និងជនជាតិវៀតណាម។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងជាង ៨ពាន់លានដុល្លារ។

លោកបន្តថា កម្ពុជា និងថៃ ក៏បានឯកភាពគ្នាសម្រួលដំណើរទៅវិញទៅមករបស់ពលករក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយសម្រួលថ្លៃទិដ្ឋាការណ៍ទៅវិញទៅមក ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រ២ គោលដៅទេសចរណ៍តែមួយ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក