ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីកំពុងជាប់ពន្ធនាគារ គ្រោងដាក់ញ្ញត្តិស្នើសុំការលើកលែងទោសទាំងស្រុង

ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ កំពុងពិចារណាលើលទ្ធភាពនៃការដាក់ញ្ញត្តិថ្មីមួយក្នុងគោលបំណងស្នើសុំការលើកលែងទោសទាំងស្រុង ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីទទួលបានការអនុញ្ញាតពិសេសមួយដែលកាត់បន្ថយទោសពន្ធនាគារលោកអស់ពាក់កណ្ដាល ពោលគឺពីការជាប់ពន្ធនាគារ ១២ឆ្នាំ មកនៅត្រឹម ៦ឆ្នាំប៉ុណ្ណោះ។ នេះបើតាមប្រភពពីមេធាវីរបស់លោកផ្ទាល់បានឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈនេះ។ 

គួរបញ្ជាក់ថា លោក Najib ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំក្នុងករណីដែលពាក់ព័ន្ធនឹងរឿងអាស្រូវក្រុមហ៊៊ុនអភិវឌ្ឍន៍ 1Malaysia Development Berhad (1MDB) របស់រដ្ឋនោះ ធ្លាប់បានដាក់ពាក្យស្នើសុំការលើកលែងទោសម្តងរួចមកហើយនាពេលកន្លងទៅ។ យ៉ាងណាមិញ ក្រុមប្រឹក្សាលើកលែងទោសដែលដឹកនាំដោយព្រះមហាក្សត្រនៃ​​ប្រទេសម៉ាឡេស៊ីផ្ទាល់ ទើបបានសម្រេចបន្ធូរបន្ថយទោសលោកកាលពីសប្តាហ៍មុនប៉ុណ្ណោះ។ 

លោក Shafee Abdullah ដែលជាមេធាវីរបស់លោក Najib Razak បញ្ជាក់ថា សំណើថ្មីមួយកំពុងត្រូវបានពិចារណា ខណៈដែលកូនក្តីរបស់លោកក៏ពុំទទួលបានការជម្រះក្ដីប្រកបដោយភាពយុត្តិធម៌៌ដែរ។ ជាក់ស្ដែងកន្លងមក លោក Najib តែងតែបានបដិសេធ និងច្រានចោលរាល់ការចោទប្រកាន់ទាំងអស់មកលើលោក។ លោកមេធាវីខាងលើក៏បានលើកឡើងនូវចម្ងល់ផងដែរ ជុំវិញដំណើរការពិភាក្សាអំពីការលើកលែងទោសរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ ដែលកាលណោះដឹកនាំដោយព្រះអង្គម្ចាស់ Al-Sultan Abdullah Ahmad Shah ដែលបានប្រកាសដាក់រាជ្យភ្លាមៗ ក្រោយពីមានការសម្រេចលើកលែងទោសពាក់កណ្ដាលដល់កូនក្ដីរបស់លោក។ 

មេធាវីខាងលើថ្លែងថា៖ "ខ្ញុំមិនគិតថាដំណើរការស្ដីពីការបន្ធូរបន្ថយទោសរបស់ក្រុមប្រឹក្សាលើកលែងទោសដែលធ្វើឡើងកាលពីខែមុននេះ ទំនងជានឹងមិនធ្វើឡើងស្របតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ"៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក