ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការភ្នំពេញស្នើឱ្យអ្នកនិពន្ធរឿងដែលចោទប្រកាន់មកលើនគរបាលចរាចរណ៍ស្ដុបក្ដាន់ពីរ ចេញមកសារភាព

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ស្នើឱ្យភាគីចោទប្រកាន់មកលើនគរបាលចរាចរណ៍ស្ដុបក្ដាន់ពីរ ចេញមកសារភាពឱ្យទាន់ពេល ដោយលោកត្រូវការរកយុត្តិធម៌ និងកិត្តិយសឲ្យអ្នករងគ្រោះពិតប្រាកដ។

យោងតាមសារលើបណ្តាញសង្គមផ្ទាល់របស់លោក ជួន ណារិន្ទ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកខកចិត្តចំពោះដោយរង់ចាំភាគីដែលចោទប្រកាន់មន្រ្តីនគរបាលខាងលើ មកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ជូន តែមិនឃើញបង្ហាញខ្លួន។

ជាមួយគ្នានេះ លោក ជួន ណារិន្ទ បានបញ្ជាក់ឱ្យដឹងថា ភាគីដែលបានបង្ហោះសារចោទប្រកាន់មន្រ្តីនគរបាលនោះ មិនមែនជាតួអង្គពិតនោះទេ ខណៈលោកស្នងការស្នើឱ្យសាមីខ្លួនពិតប្រាកដចូលខ្លួនមកសារភាពជាបន្ទាន់ ដើម្បីរកយុត្តិធម៌ឱ្យអ្នករងគ្រោះពិតប្រាកដ។

សារលោកស្នងការមានខ្លឹមសារថា៖ «ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រី ម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ (ខ្ញុំស្នើសុំអ្នកនិពន្ឋចេញសារភាពឲ្យទាន់ពេល) ព្រោះខ្ញុំតម្រូវការរកយុត្តិធម៌ និងកិត្តិយសឱ្យអ្នករងគ្រោះពិតប្រាកដ»

គួរឱ្យដឹងដែរថា សាធារណជនសម្តែងការមិនពេញចិត្តចំពោះសកម្មភាពការងាររបស់មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ ពោលមិនយោគយល់អនុគ្រោះចំពោះអ្នកជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់។ មិនតែប៉ុណ្ណោះក្នុងចំណោមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះ មានមន្ត្រីនគរបាលម្នាក់បានសុំលេខទាក់ទងញ៉ែរតាមតេឡេក្រាមទៀតផង ហើយសារទាក់ទងញ៉ែរតាំងនោះត្រូវបានចែករំលែកពេញបណ្តាញសង្គមធ្វើឱ្យមានការប្រតិកម្មបន្ថែមពីសាធារណជនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក