ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីមហាផ្ទៃលើកទឹកចិត្តឱ្យបង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែម ខណៈយុទ្ធនាការ ១០រាត្រីនៅភ្នំពេញហុចផលគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា លើកទឹកចិត្តឱ្យបង្កើនការរឹងបន្តច្បាប់ចរាចរណ៍ទាំងយប់ទាំងថ្ងៃបន្ថែមទៀត ខណៈលោកឃើញថាយុទ្ធនាការ ១០រាត្រីនៅភ្នំពេញហុចផលគួរឱ្យកត់សម្គាល់។

ក្នុងចំណោមប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ជាពិសេសក្នុងពេលរាត្រី។

លោក ស សុខា បានឱ្យដឹងថា ក្នុងរយៈពេល ១០រាត្រី នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការផ្ដោតលើការអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាពជាដើមនោះ ប្រសិនបើធៀបនឹងរយៈ ១០ថ្ងៃមុនមានការអនុវត្ត លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អត្រាចំនួនអ្នកស្លាប់បានថយចុះប្រមាណ ៥នាក់ ស្មើនឹង ៥០ភាគរយ របួសធ្ងន់បានថយចុះ ២៦ភាគរយ របួសស្រាលបានថយចុះ ៦៣ភាគរយ និងការខូចខាតយានយន្តបានថយចុះ ៣៦ភាគរយ។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា បានចាត់ទុកលទ្ធផលជាវិជ្ជាមាននេះ ថាមូលដ្ឋាននៃការជំរុញនិងលើកទឹកចិត្តខ្ពស់ណាស់ សម្រាប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត សំដៅបន្តសង្គ្រោះអាយុជីវិតប្រជាជន និងការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈឱ្យបានកាន់តែច្រើន ដើម្បីឈានទៅបញ្ចប់ឱ្យបាននូវភាពស្រពិចស្រពិលក្នុងការសម្រេចគោលដៅទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជាក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ជាពិសេសកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ក្នុងនោះសម្រាប់មូលដ្ឋានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនកាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ នេះឱ្យមានប្រសិទ្ធភាព។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្នុងមួយឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣ ៣១៧លើក (យប់ ៥៥ភាគរយ) បណ្តាលឱ្យមានអ្នកស្លាប់ ១ ៥៩០នាក់ និងរបួស ៤ ៥១៥នាក់ (ធ្ងន់ ២ ៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក