ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រកឃើញគ្រឿងញៀនជាង ៣០០កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ចំនួន ៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរកឃើញថង់ ចំនួន ៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន ១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។

ក្រោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញសារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់ ២,៤៤១.៧៨ក្រាម។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក