វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ហេតុអីចិនចែកអាំងប៉ាវក្នុងឱកាសចូលឆ្នាំថ្មី?

ភ្នំពេញ៖ អាំងប៉ាវ ដែលជាភាសាចិនហៅថា “Hongbao” គឺជាលុយដែលគេដាក់ក្នុងកញ្ចប់ពណ៌ក្រហម ហើយប្រគល់ទៅអោយកូនចៅពីសំណាក់ចាស់ទុំ ដែលជាប្រពៃណីរបស់ប្រជាជនចិនតាំងពីបុរាណកាល។

យោងតាម ChinaHightlight បានឱ្យដឹងថា ទំនៀមទម្លាប់ផ្តល់ស្រោមសំបុត្រក្រហមមានប្រភពចេញពីរឿងចាស់ៗខ្លះនៃថ្ងៃចូលឆ្នាំចិន។ តាមរឿងព្រេងនិទាន មានបិសាចឈ្មោះ ស៊ុយ បានចេញមកបំភ័យក្មេងៗ ពេលពួកគេកំពុងដេកលក់ និងធ្វើឱ្យក្មេងៗឈឺនៅពេលបិសាចនោះប៉ះក្បាលរបស់ពួកគេ។

នៅយប់មុនថ្ងៃចូលឆ្នាំថ្មី ប្តីប្រពន្ធមួយគូរមានគំនិត យកកាក់ចំនួនប្រាំបីរុំជាមួយក្រដាសក្រហមឱ្យកូនលេង កុំឱ្យដេកលក់ ដើម្បីគេចពីការវាយប្រហាររបស់បិសាចស៊ុយ។ ដោយសារលេងអស់កម្លាំងកូនរបស់គាត់ក៏បានរុំកាក់ជាមួយក្រដាសក្រហមវិញ ហើយដេកលង់លក់បាត់បាន។ នៅយប់នោះបិសាច ស៊ុយ បានមកបន្លាច តែពេលនោះ នៅក្រោមខ្នើយកូនរបស់គាត់បានបញ្ចេញពន្លឺរស្មី ធ្វើឱ្យបិសាចនោះខ្លាចរត់ចេញទៅបាត់។ ចាប់ពីនោះមក ការផ្តល់ស្រោមសំបុត្រក្រហមបានក្លាយជាមធ្យោបាយមួយដើម្បីរក្សាសុវត្ថិភាពកុមារ និងនាំមកនូវសំណាងល្អ។

ចាប់តាំងពីពេលនោះមក ប្រពៃណីនៃការជូនកាក់ប្រាំបី ឬប្រាក់ដែលភ្ជាប់ដោយខ្សែក្រហមក្នុងស្រោមសំបុត្ររបស់ចិនបានស្ថិតស្ថេរ តំណាងឱ្យសំណាងល្អ និងការការពារសម្រាប់អ្នកទទួល។ ហើយពណ៌ក្រហមត្រូវបានផ្នត់គំនិតប្រជាជនចិនគិតថាជា កំលាំង សុភមង្គល និងជាសេចក្តីសុខសប្បាយ។ ការដែលគេដាក់លុយចូលទៅក្នុងអាំងប៉ាវនេះគឺសង្ឃឹមថា អ្នកដែលទទួលនឹងទទួលបានសេចក្តីសុខសប្បាយ ប៉ុន្តែអ្នកដែលទទួលបានអាំងប៉ាវមិនត្រួវបើកនូវមុខអ្នកអោយនោះទេ ព្រោះអំពើនេះត្រូវបានគេចាត់ទុកថាជាអំពើគ្មានសីលធម៌។

តាមប្រពៃណីទំនៀមទម្លាប់ចិន ប្រសិនបើអ្នកចាប់ផ្ដើមរកលុយបានហើយ នោះជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។

ទន្ទឹមនោះ ក៏មានសាច់ញាតិជិតស្និទ្ធ ដូចជាឪពុកម្តាយ និងជីដូនជីតា នឹងបន្តផ្តល់អាំងប៉ាវដល់អ្នក ទោះជាអ្នករៀបការហើយក៏ដោយ ដែលជានិមិត្តសញ្ញានៃក្តីស្រឡាញ់ និងពរជ័យរបស់ពួកគេ។

ចំពោះអ្នកដែលត្រូវឲ្យអាំងប៉ាវមានដូចជា៖

ទី១. ចំពោះមនុស្សចាស់ជាងអ្នក
ទី២. ចំពោះមនុស្សក្មេងជាង ដូចជា កូនៗរបស់មិត្តភក្ដិ សាច់ញាតិ និងសហការីរបស់អ្នក
ទី៣. ចំពោះកូនៗរបស់អ្នក
ទី៤. ចំពោះបុគ្គលិកនិយោជិតរបស់អ្នក
ទី៥. ចំពោះកូនចៅរបស់អ្នកស្គាល់គ្នា ដែលអ្នកអាចនឹងជួបនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន។ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក