ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងអូស្ត្រាលី ចុះ MOU ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអូស្រា្តលី

ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមអាជីវកម្មអូស្ត្រាលី (Asutralasian Business Association) ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅទីផ្សារប្រទេសអូស្ត្រាលី។

ប្រធាន Asutralasian Business Association លោក សារ៉ា ជេស៊ិន បានបញ្ជាក់ប្រាប់ EAC ថា ខាងប្រទេសអូស្ត្រាលីកំពុងសិក្សាថាផលិតផលកម្ពុជាណាខ្លះដែលត្រូវនាំចេញទៅទីផ្សារអូស្ត្រាលី ខណៈគ្រោងនាំចេញផលិតផលចំនួនជាង ១០០មុខ រួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ដំណាប់ស្វាយ ម្រេច អង្ករ និងស្វាយចន្ទីជាដើម។

លោក សារ៉ា ជេស៊ិន បានលើកឡើងថា ការចុះ MOU នេះនឹងជំរុញឱ្យបង្កើនការនាំចេញផលិតផលខ្មែរទៅទីផ្សារប្រទេសអូស្ត្រាលីបន្ថែមទៀត ពោលធ្វើឱ្យអូស្ត្រាលីស្គាល់ពីផលិតផលខ្មែរ។

លោករំពឹងទុកថា ក្រោយការចុះ MOU នេះក៏នឹងជំរុញឱ្យវិស័យ SME នៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ជំរុញឱ្យមានការបង្កើន និងផលិតទៅតាមស្តង់ដារ និងមានគុណភាព ជាពិសេសជំរុញឱ្យផលិតផលខ្មែរអាចជំនួសផលិតនាំចូលពីបរទេសកាត់បន្ថយជាងមុនផងដែរ។

គូសរំលឹកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីក្នុងឆ្នាំ២០២២ សម្រេចបានជាង ៥៤៧លានដុល្លារ កើនឡើង ៦៥ភាគរយបើធៀបនឹងឆ្នាំ២០២១មានជាង ៣២៤លានដុល្លារ តែបើធៀបនឹងឆ្នាំ២០២០ កើនឡើង ៥២ភាគរយ។

ក្រោយចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានចូលជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក៏ដូចជាក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូកមួយ ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោករហូតមកដល់បច្ចុប្បន្ន រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយនឹងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងសហភាពអារ៉ាប់រួម (UAE) ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក