ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសអាមេរិកបង្ហាញសុទិដ្ឋិនិយម ខណៈក្រុមហាម៉ាសឆ្លើយតបទៅលើសំណើបទឈប់បាញ់

អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធ ហាម៉ាស-ប៉ាឡេស្ទីនបានប្រកាសថា ខ្លួនបានឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ដែលបានស្នើឡើងសម្រាប់តំបន់ហ្គាហ្សា ដែលក្នុងនោះរួមមានទាំងការចរចាដោះលែងចំណាប់ខ្មាំងផងដែរ ខណៈសហរដ្ឋអាមេរិកបានសម្តែងនូវសុទិដ្ឋិនិយមថាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនឹងអាចកើតមានឡើង។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់និយាយថា ខ្លួនបានឆ្លើយតបក្នុងស្មារតីវិជ្ជមាន ដើម្បីធានាឱ្យមានបទឈប់បាញ់ពេញលេញមួយ ក្នុងគោលបំណងបញ្ចប់ការឈ្លានពានមកលើប្រជាជនខ្លួន ក៏ដូចជាដើម្បីការសង្គ្រះ ការស្ថាបនាឡើងវិញនូវទីជម្រក និងហេដ្ឋរចនាសម្ព័ន្ធនានាឡើងវិញ ព្រមទាំងដើម្បីបញ្ចប់ការឡោមព័ទ្ធនៅតំបន់ហ្គាហ្សា និងអាចឈានទៅរកកិច្ចព្រមព្រៀងដោះលែងអ្នកទោស និងចំណាប់ខ្មាំង។ 

លោក Ghazi Hamad មន្រ្តីជាន់ខ្ពស់របស់ហាម៉ាសបានប្រាប់សារព័ត៌មានតាមរយៈសារជាអក្សរមួយថា ក្រុមហាម៉ាសមានគោលបំណងចង់ឱ្យមានការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ពន្ធនាគារនៅឯអីស្រាអែលឱ្យបានច្រើនបំផុតតាមដែលធ្វើបាន។ ដោយឡែក ប្រភពពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឱ្យដឹងនៅល្ងាចថ្ងៃអង្គារម្សិលមិញនេះថា ការលើកឡើងក្នុងសេចក្ដីទាមទាររបស់ក្រុមហាម៉ាស កំពុងត្រូវបានវាយតម្លៃយ៉ាងហ្មត់ចត់ដោយមន្ត្រីពាក់ព័ន្ធក្នុងការចរចា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចនៅឯតំបន់មជ្ឈិមបូព៌ាថ្លែងថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលការឆ្លើយតបរបស់ក្រុមហាម៉ាស ហើយថាលោកនឹងពិភាក្សាអំពីការទាមទារនេះជាមួយមន្ត្រីអ៊ីស្រាអែលអំឡុងទស្សនកិច្ចរបស់លោកមកកាន់ប្រទេសនេះនាថ្ងៃពុធ។ លោក Bliken បានបញ្ជាក់ថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីកិច្ចចរចាដ៏សំខាន់នេះអាចកើតមានឡើងបាន ដោយលោកបានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយជាមួយព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក