ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អណ្តើកសមុទ្រទម្ងន់ ១៤គីឡូក្រាមដែលពលរដ្ឋនេសាទ ត្រូវបានលែងចូលក្នុងសមុទ្រវិញ

កោះកុង៖ អណ្តើកសមុទ្រ (ល្មិច) ១ក្បាលទម្ងន់ ១៤គីឡូក្រាមដែលអ្នកនេសាទម្នាក់នេសាទបាន ត្រូវបានលែងចូលក្នុងសមុទ្រវិញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះលោក ស៊ុន ច័ន្ទបុត្រ អាយុ ៣២ឆ្នាំ មានទីលំនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលនេសាទបានអណ្តើកសមុទ្រ ហើយលែងទៅវិញ ដែលសកម្មភាពនេះជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្ស ប្រភេទអណ្ដើកសមុទ្រដែលជិតផុតពូជនេះឱ្យបន្តមានវត្តមាននៅដែនទឹកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ល្មិច ឬសត្វកន្ធាយក្បាលកង្កែប ឬអណ្តើកសមុទ្រ មានឈ្មោះជាវិទ្យាសាស្ត្រ Pelochelys cantorii ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទសត្វដែលរងការគំរាមកំហែងជាសកល។

ក្នុងរដូវពងកូនសត្វល្មិចជារៀងរាល់ឆ្នាំ ពលរដ្ឋក្នុងសហគមន៍តែងប្រទះឃើញសម្បុក ហើយត្រូវបានក្រុមការពារអភិរក្សប្រមូលយកថែទាំងរហូតដល់ញាស់ដើម្បីលែងវាត្រឡប់ទៅដែនជម្រកធម្មជាតិរបស់វាវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក