លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងការងារបើកសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។

ពិធីបើកសន្និបាតនេះរៀបចំឡើងនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋលេខាធិការប្រចាំការ លោកស្រី សុវណ្ណ វណ្ណារតន៍ ដែលជាតំណាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី សុវណ្ណ វណ្ណារតន៍ បញ្ជាក់ថា ជាពិសេសនោះគឺ ការអនុវត្តប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោទនៈនូវ «ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៩-២០២៣» ក្នុងរយៈពេលកន្លងមក។

រដ្ឋលេខាធិការប្រចាំការរូបនេះ បានឱ្យដឹងថា លទ្ធផលជាផ្លែផ្កាទាំងនេះ ក៏មិនអាចសម្រេចទៅបានដែរ ប្រសិនបើគ្មានការចូលរួមសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការវិជ្ជាជីវៈ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ និយោជក និងបងប្អូនកម្មករនិយោជិត ជាពិសេសដៃគូសង្គម ដែលមិនអាចខ្វះបានគឺ សហជីព និងសមាគមនិយោជក តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ននិងចីរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក