ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានបឋម៖ មានករណីរថយន្តក្រឡាប់លើផ្លូវល្បឿនលឿន បណ្ដាលឲ្យមាននាក់រងរបួស និងបាត់បង់ជីវិត

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងាជើងរថយន្ត Alpha លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ២០ ហួសច្រកចេញកំពង់ស្ពឺខាងកើតបន្ដិច បណ្ដាលឲ្យរងរបួសមនុស្សស្លាប់និងរងរបួស។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ករណីគ្រោះថ្នាក់នេះកើតឡើងនាព្រឹក ថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៧:១២នាទីខណៈពេលនេះ សមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា តាមការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alpha ពណ៌សដឹកមនុស្សលក្ខណៈ គ្រួសារ ០៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរ ជាស្រ្ដី និងមានអ្នកស្លាប់ ០៥នាក់ និង របួសធ្ងន់០២នាក់។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានសម្តែងការសោកស្តាយ និងសេចក្តីរន្ធត់ ដោយលោកបានស្នើដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវ: វ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ។

គួរឱ្យដឹងដែរថា កាលពីថៃ្ងម្សិលមិញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្បែរកន្លែងកើតហេតុខាងលើនេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្ដRangrover មួយគ្រឿង បុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងរងរបួសផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក