ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារដល់លោក គុយ សុផល ជា "ឧកញ៉ាមហាមន្រ្តី គុយ សុផល"។
សូមបញ្ជាក់ថា ឧកញ៉ាមហាមន្រ្តី គុយ សុផល លោកមានមុខងារតួនាទីជាឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង៕