ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ត្រឹមមួយសប្តាហ៍ មានគ្រោះអគ្គិភ័យ ២៧ករណី ឆេះផ្ទះពលរដ្ឋ ២៩ខ្នង ទូទាំងប្រទេស

ភ្នំពេញ៖ យ៉ាងហោចណាស់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន ២៧ករណី នៅទូទាំងប្រទេស ត្រឹមរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ ខណៈសមត្ថកិច្ច អាជ្ញាធរ ចំណុះក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធផ្សេងៗទៀតបានចូលរួមអន្តរាគម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះអគ្គិភ័យទាំង២៧ករណីនេះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន ២៩ខ្នង ក្រៅពីនេះក៏មានករណីឆេះព្រៃ ៨កន្លែង និងករណីឆេះរោងបាយ រោងហូបអាហារ ចំបើង និងទីស្នាក់អាស្រ័យមួយចំនួនទៀតផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ ទីប្រជុំជន និងជនបទ បង្កើនការប្រុងប្រយត្នករណីគ្រោះអគ្គិភ័យ ពីព្រោះជារៀងរាល់ឆ្នាំ ក្នុងរដូវរំហើយនេះគ្រោះអគ្គិភ័យ តែងកើតឡើងញឹកញាប់ ដែលករណីខ្លះបណ្ដាលឱ្យមានជនរងគ្រោះដល់ស្លាប់ទៀតផង។

លោកបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តែងរំលឹកជារឿយៗដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញ ឱ្យបង្កើនការផ្សព្វផ្សាយអំពីវិធានការបង្ការការពារទប់ស្កាត់ ដល់ប្រជាពលរដ្ឋ។ ចំពោះសមត្ថកិច្ចជំនាញ និងអាជ្ញាធរ គប្បីក្ដាប់ព័ត៌មានឱ្យលឿន និងចុះអន្តរាគមជាបន្ទាន់។

គួរឱ្យដឹងដែរថា កាលពីឆ្នាំ២០២៣ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៧៦១លើក កើនឡើងលើសឆ្នាំ២០២២ ចំនួន ១៤៣លើក បណ្តាលឱ្យជនរងគ្រោះ ៥៤នាក់ស្លាប់ និង៩៧នាក់ផ្សេងទៀតរងរបួស ខូចខាតផ្ទះ ៥៧៩ខ្នង និងតូបចំនួន៥៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក