ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វង្សី វិស្សុត ត្រូវបានចាត់តាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ

កំពង់ធំ៖ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក វង្សី វិស្សុត ត្រូវបានទទួលការប្រកាសតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាលខេត្តកំពង់ធំ។

ពិធីប្រកាសតែងតាំងនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ។

បន្ទាប់ពីទទួលសេចក្តីប្រកាស លោក វង្សី វិស្សុត បានប្តេជ្ញាចិត្តបន្តខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង ការពារ ពង្រឹង បន្តអភិវឌ្ឍស្នាដៃ និងកេរ្តិ៍មរតមរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងធានាឱ្យបាននូវស្ថិរភាព អធិបតេយ្យភាព កិត្យានុភាព និងការអភិវឌ្ឍដែលជាប្រយោជន៍ដល់ប្រជាជន។

លោកក៏បានប្តេជ្ញាចូលរួមថែរក្សា និងបង្កើតសមិទ្ធផលឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស បន្តពង្រឹងមូលដ្ឋានគាំទ្ររបស់ប្រជាជន សំដៅបង្កើនសំឡេងឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានលើកឡើងថា តាមរយៈការចាត់តាំងក្រុមការងារថ្មីនេះ គណបក្សប្រជាជនកម្ពុជានឹងបន្ថែមកម្លាំងសាមគ្គីគ្នាដ៏រឹងមាំ ក្នុងការបម្រើប្រជាពលរដ្ឋ។

សម្តេច ម៉ែន សំអន មានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅពេលខាងមុខ ហើយនឹងបន្តថែរក្សាបាននូវស្នាដៃ និងសម្រេចសមិទ្ធផលផ្លែផ្កាជាច្រើនទៀតជូនគណបក្ស និងប្រជាជនឱ្យទទួលបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីឱកាសនៃកសាង អភិវឌ្ឍប្រទេសឱ្យកាន់តែរុងរឿងសម្បូរសប្បាយជាលំដាប់ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក