ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចាំអ៊ុតទាំងអស់គ្នា! នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់EAC ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានសំណេររបស់ស្ត្រីម្នាក់ឈ្មោះ ម៉ូលីកា ដែលប្តឹងមកក្រសួងមហាផ្ទៃ និងស្នងការរាជធានីភ្នំពេញតាមរយៈគ្រុបតេឡេក្រាមសុវត្តិភាពចរាចរណ៍យើង ពាក់ព័ន្ធនឹងការមិនពេញចិត្តចំពោះសកម្មភាពការងាររបស់មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ ពោលមិនយោគយល់អនុគ្រោះចំពោះអ្នកជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់។ មិនតែប៉ុណ្ណោះក្នុងចំណោមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះ មានមន្ត្រីនគរបាលម្នាក់បានសុំលេខទាក់ទងញ៉ែតាមតេឡេក្រាមទៀតផង។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ ស្នងការបានកោះហៅមន្ត្រីនគរបាលនៅគោលដៅនោះមកសួរនាំភ្លាម ប៉ុន្តែសមត្ថកិច្ចមិនទាន់ទទួលបានការបំភ្លឺពីស្ត្រីរូបនោះនៅឡើយទេ ដោយសារទាក់ទងអត់បាន ដូច្នេះសមត្ថកិច្ចស្នើឱ្យស្ត្រីរូបនោះទាក់ទងមកស្នងការដើម្បីបន្តសាកសួរ និងអនុវត្តទៅតាមនីតិវិធី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់ដូច្នេះថា៖ «យើងបានធ្វើការសាកសួរអ្នកដែលនៅគោលដៅក្តាន់ពីរ មកសាកសួរហើយ តែយ៉ាងណាយ៉ាងណី យើងនឹងបន្តការស្រាវជ្រាវពីការងារហ្នឹងទៀត។ យើងស្នើឱ្យម្ចាស់រូប ទាក់ទងមកសមត្ថកិច្ចដើម្បីសួរនាំ និងអនុវត្តទៅតាមនីតិវិធី»។

គូសរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ ក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅមកសួរនាំម្តងរួចមកហើយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះរថយន្តមួយគ្រឿងដែលបើកល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការឈ្លោះប្រកែកគ្នា។

ជាមួយគ្នានេះមន្ត្រីនគរបាលចរាចរណ៍មួយចំនួននៅតាមគោលដៅផ្សេងទៀតក៏ត្រូវបានស្នងការភ្នំពេញឱ្យធ្វើកិច្ចសន្យា និងដកបញ្ឈរជើងផងដែរ ក្រោយឃាត់រថយន្តដែលមិនល្មើសច្បាប់ចរាចរណ៍ទាល់តែសោះ និងប្រើពាក្យសម្តីមិនសមរម្យចំពោះអ្នកល្មើសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក