ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អធិការរងនគរបាលក្រុងកំពតម្នាក់ត្រូវបានដេញចេញពីក្របខណ្ឌដោយសារសេពគ្រឿងញៀន

កំពត៖ អធិការរងនគរបាលក្រុងកំពត លោក មាស ពិសិដ្ឋ ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃសម្រេចដេញចេញពីការងារ បន្ទាប់ពីរកឃើញថាបានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាស អនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រោមមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឱ្យដឹងថា អធិការរងនគរបាលក្រុងកំពតខាងលើនេះ គឺមានពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងឱ្យដឹងថា ការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារដាស់តឿនដល់កងកម្លាំងផ្សេងទៀតឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលគម្រូដើម្បីបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកថា៖ «សម្អាតផ្ទះយើងអោយស្អាត ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាធ្វើគំរូអាក្រក់សំរាប់ខ្លួនឯងនិងកិត្តិយសរបស់កងកំលាំងនគរបាលជាតិ។ អធិការរងក្រុងកំពតដែលពាក់ពន្ធ័និងការប្រើប្រាស់គ្រឿងញៀន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នេះជាសារសំរាប់ដាស់តឿនដល់កំលាំងដ៏ទៃទៀតត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសំរាប់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។

គួរឱ្យដឹងដែរថា មន្ត្រីនគរបាលជាច្រើននាក់ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌជាបន្តបន្ទាប់ ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ខណៈមន្ត្រីនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀតក៏ត្រូវបានដកតំណែង ដោយសារជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក