ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការខេត្តព្រៃវែងបញ្ជាឱ្យសមត្ថកិច្ចបន្តបង្រ្កាបក្មេងទំនើង និងសិស្សគេចសាលា

ព្រៃវែង៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាឱ្យនគរបាលខេត្តព្រៃវែងបន្តបោសសម្អាតគ្រឿងញៀន ក្មេងទំនើង សិស្សគេចសាលា និងអំពើលួចប្លន់ឱ្យអស់ពីខេត្តព្រៃវែង។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញបទបញ្ជានេះក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ បានកោតសរសើរដល់នគរបាលខេត្តព្រៃវែងដែលកន្លងមកបានបង្រ្កាបក្រុមក្មេងទំនើង និងប្រមូលក្មេងៗដែលគេចសាលាយកមកអប់រំ ធ្វើកិច្ចសន្យា ជាពិសេសការបង្រ្កាប និងបំបែកសំណុំរឿងបទល្មើសធំៗ ដែលទទូលបានការសាទរ និងកោតសរសើរពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសាធារណជន។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានដាក់ចេញនូវយន្តការ និងផែនការបន្ថែមសម្រាប់នគរបាលខេត្តព្រៃវែង អនុវត្តបន្តដើម្បីពង្រឹងសមត្ថភាពនគរបាល និងពង្រឹងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងការបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកស្នងការបានណែនាំនគរបាលត្រូវខំប្រឹងបន្តយុទ្ធនាយការបោសសម្អាតគ្រឿងញៀន ក្មេងទំនើង សិស្សគេចសាលា និងអំពើលួចប្លន់គ្រប់រូបភាពទាំងអស់ដើម្បីសុវត្ថិភាពពលរដ្ឋក្នុងខេត្តព្រៃវែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក